Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប ចាប់បញ្ជូនជនបរទេសម្នាក់ ទៅស្នាក់ការត្រៀមបណ្តេញ ករណីស្នាក់នៅខុសច្បាប់ ជិត១ឆ្នាំ

សៀមរាប៖ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ពីមណ្ឌលធ្វើចត្តាឡីស័កគរុកោសល្យ ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។ ជនបរទេសរូបនេះ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូន ទៅស្នាក់ការត្រៀមបណ្តេញប្រចាំខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេសរូបនេះឈ្មោះ STEVEN SKELLY ភេទប្រុស កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ ជនជាតិអង់គ្លេសគ្មានមុខរបរ គ្មានកន្លែងស្នាក់នៅពិតប្រាកដ។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចបន្តដំណើរទៅស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់អំឡុងខែសីហា ឆ្នាំ២០២០ បានធ្វើដំណើរមកខេត្តសៀមរាប ដើម្បីស្វែងរកការងារធ្វើ តែដោយសារមានបញ្ហាជំងឺកូវីដ-១៩ ខ្លួនពុំអាចរកការងារបាន ហើយក៏គ្មានថវិកាគ្រប់គ្រាន់ សម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃបាន និងដើរស្នាក់នៅតាមទីសាធារណៈនានាក្នុងក្រុងសៀមរាប។

រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅយកសំណាក ធ្វើតេស្តនិងធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យរយៈពេល១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមាន។ ទិដ្ឋាការស្នាក់ក៏បានផុតកំណត់តាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតដល់សព្វថ្ងៃ។ ដោយសារពុំមានថវិកា ទើបមិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅ។

បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីបន្ត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×