Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញកង្កែបយក្ស១ក្បាល មានទំហំប៉ុនខ្លួនកូនក្មេង រីឯទម្ងន់វិញរហូតដល់ទៅ… (វីដេអូ)

កង្កែបយក្សមួយក្បាល បានធ្វើឲ្យអ្នកភូមិតូចមួយ ស្ថិតនៅជាយក្រុង Honiara មានការភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ខណៈពួកគេបាននិយាយថា ពុំធ្លាប់បានឃើញកង្កែបដ៏ធំបែបនេះពីមុនមកទេ ដែលមានទំហំដងខ្លួនប៉ុនកូនក្មេងម្នាក់ទៅហើយ។

ម្ចាស់រោងម៉ាស៊ីនអារឈើមានឈ្មោះថា Jimmy Hugo អាយុ ៣៥ ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បានរកឃើញកង្កែបដ៏ធំនេះ គឺខណៈពេលគាត់កំពុងប្រមាញ់ជ្រូកព្រៃ នៅឯជាយក្រុង Honiara។ តាមរយៈរូបភាពវីដេអូជាក់ស្តែង បានបង្ហាញកង្កែបនោះត្រូវបានដាក់នៅលើជង្គង់របស់លោក Jimmy ហើយគាត់បាននិយាយថា គាត់បានរកឃើញវានៅក្នុងព្រៃក្បែរនោះ។

កង្កែងនេះហាក់ដូចមានទំហំប៉ុនភ្លៅមនុស្សពេញវ័យ និងមានទម្ងន់រហូតដល់ទៅ១គីឡូក្រាម។ កង្កែបយក្សនេះត្រូវបានគេនិយាយថា ជាកម្មសិទ្ធិរបស់ពពួកសត្វ “Cornufer guppy”។ ដោយឡែក រូបភាពមួយផ្សេងទៀត ក៏បានបង្ហាញកង្កែបដ៏ធំនេះ ត្រូវបានយកមកប្រៀបទៅនឹងដងខ្លួនក្មេងប្រុសម្នាក់ដែលបានលើកវា។

ប៉ុន្តែ គួរឲ្យសោកស្តាយសម្រាប់កង្កែងដ៏ធំនេះ ព្រោះថា បើតាមលោក Jimmy បាននិយាយថា វាបានងាប់ បន្ទាប់ពីត្រូវបានចាប់។ ហេតុនេះ អ្នកភូមិក៏បានសម្រេចធ្វើវាជាអាហារតែម្តងទៅ។

លោក Jimmy បន្តថា «សង្ឃឹងថា លើកក្រោយនឹងរកឃើញមួយទៀត ដោយវានឹងនៅមានជីវិត ហើយយើងនឹងរក្សាវាទុក»។

Cornufer guppy គឺជាកង្កែបមួយក្នុងចំណោមកង្កែបធំបំផុតនៅលើពិភពលោក ហើយត្រូវបានគេរកឃើញជាទូទៅនៅលើកោះ New Britain នៃប្រជុំកោះ Bismarck រហូតដល់កោះ Solomon។

ចំនួនកង្កែបទាំងនេះត្រូវបានថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកាប់ឈើ និងការពង្រីកតំបន់លំនៅដ្ឋាន ដែលកំពុងទន្ទ្រានកាន់កាប់ជម្រកធម្មជាតិរបស់ពួកវា។ លើសពីនេះទៀត ស្បែកងាយចាញ់ថ្នាំរបស់កង្កែប តែងតែត្រូវបានបំផ្លាញដោយសារធាតុគីមី នៅពេលដែលមនុស្សបោកសម្លៀកបំពាក់នៅក្នុងប្រឡាយក្បែរៗនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×