Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រីអាវុធហត្ថទាំងអស់នៅទូទាំងប្រទេស នឹងធ្វើតេស្តរកមេរោគកូវីដ១៩

ភ្នំពេញ ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង រួមទាំងមន្ត្រីអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីជាការបង្ការទប់ស្កាត់ការឆ្លងរាលដាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ បន្ទាប់ពីការធ្វើតេស្តរកមេរោគកូវីដ១៩ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រួចហើយនោះ គឺមន្ត្រីអាវុធហត្ថនៅទូទាំងប្រទេសនឹងចាប់ផ្តើមធ្វើតេស្តទាំងអស់។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ដើម្បីជាវិធានការបង្ការទុកជាមុនចំពោះការទប់ស្កាត់ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបន្ទាប់ពីអាវុធហត្ថបានធ្វើប្រតិបត្តិការផ្លាស់ប្តូរបន្ទាប់ពីការបិទខ្ទប់មកចែកតំបន់ ហើយពីចែកតំបន់ធំបង្រួមទៅជាតំបន់តូច តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង កម្លាំងអាវុធហត្ថមួយចំនួនក៏បន្ថយតាមនឹងដែរ ទៅតាមទំហំនៃភារកិច្ច ដើម្បីនឹងត្រួតពិនិត្យសុខភាពកម្លាំងអាវុធនហត្ថទាំងអស់ដើម្បីរកឲ្យឃើញថា តើនៅក្នុងចំណោមកម្លាំងដែលកំពុងតែប្រើសព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ ឬក៏អត់? ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ឃើញថាមានអ្នកឆ្លងកូវីដ១៩។

ហើយបានជាយើងធ្វើតេស្តនេះដោយសារតេស្តបានទទួលស្គាល់ពីក្រសួងសុខាភិបាលអនុញ្ញាតឲ្យធ្វើតេស្ត ដោយបានប្រើការធ្វើតេស្តរហ័ស ដើម្បីធ្វើការត្រួតពិនិត្យសុខភាពរបស់កងកម្លាំងកងរាជអាវុធហត្ថ។ ការធ្វើតេស្តនេះ ចាប់ផ្តើមពីបញ្ជាការដ្ឋាន ហើយនិងធ្វើនៅទូទាំងប្រទេសតែម្តង។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នេះ គឺចាប់ផ្តើមពីបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេសមុនគេ ហើយនឹងធ្វើនៅទូទាំងប្រទេសតែម្តង។ តាមរយៈការធ្វើតេស្តកាលពីព្រឹកថ្ងៃទី១០ ខែឧសភា រហូតមកដល់ល្ងាចនេះ គឺមិនទាន់រកឃើញថា មាវិជ្ជមានកូវីដ១៩នៅឡើយទេ គឺអវិជ្ជមានទាំងអស់គ្នាអ្នកដែលបានធ្វើតេស្តហើយ។ ហើយនឹងបន្តធ្វើតទៅទៀតឲ្យទាល់តែគ្រប់គ្នាទាំងអស់នៅក្នុងកងរាជអាវុធហត្ថទាំងមូល។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ធ្វើទាំងអស់ និយាយរួមចាប់ផ្តើមពីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសមុនគេ ហើយមុនគេបំផុតនឹងគឺខ្ញុំធ្វើមុនគេតែម្តង ហើយបន្ទាប់មកគឺមានមេបញ្ជាការរង មាននាយទាហានរបស់កងរាជអាវុធហត្ថ អ្នកមានឋានៈ អ្នកមានតួនាទីសំខាន់ៗ គឺត្រូវធ្វើមុនយុទ្ធជន ហើយក៏យើងយកចំពោះមុខសញ្ញាមួយចំនួនក៏យកមកធ្វើមុនដែរ។ ឧទាហរណ៍ៈ អ្នកប៉ះពាល់បម្រើដោយផ្ទាល់ដូចជាអ្នកបើកឡាន កងការពារ អ្នកដាំបាយ អ្នកដែលពាក់ព័ន្ធជាមួយនិងការបម្រើការងារអង្គភាពញឹកញាប់ជាងគេ គឺអ្នកនឹងយកមកធ្វើតេស្តមុនគេ។ រីឯអ្នកដែលមិនសូវប៉ះពាល់ផ្ទាល់ក៏ត្រូវធ្វើតេស្តជាបន្តបន្ទាប់តាមក្រោយទៀត”៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

×