Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ផ្តាំទៅអ្នកចូលចិត្ត មិនជឿប្រយ័ត្នដូចប្អូនស្រីខ្លួន! មីពេក គ្រឿងកំប៉ុងពេក លទ្ធផល រលាកធ្ងន់ធ្ងរជិតធ្លាយពោះវៀន

ភ្នំពេញ ៖ អ្នកចូលចិត្តបរិភោគមី និងភេសជ្ជៈគ្រឿងកំប៉ុង ពិតណាស់ជាពុំចាប់អារម្មណ៍ថា តើអាហារទាំងនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពធ្វើឲ្យកើតទៅជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែ រឿងដ៏មិននឹកស្មានថានឹងកើតឡើងនេះ ត្រូវបានអ្នកធ្លាប់ឆ្លងកាត់ តែងធ្វើការព្រមានជារឿយៗ បន្ទាប់ពីពួកគេបានត្រូវចូលពេទ្យ ដោយសារបរិភោគវាក្នុងចំនួនច្រើនលើសលប់ ហើយជាប្រចាំថ្ងៃ។

ជាក់ស្តែង ថ្មីៗនេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mey Chell បានបង្ហោះរូបថត១សន្លឹក និងភ្ជាប់សារផ្តាំផ្ញើទៅដល់បងប្អូនដែលចូលចិត្តញ៉ាំមីច្រើនជាប្រចាំ និងភេសជ្ជៈគ្រឿងកំប៉ុងញឹកញាប់ គួរបញ្ឈប់ទម្លាប់នេះទៅ កុំឲ្យដូចករណីប្អូនស្រីរបស់ខ្លួន ដែលពេលនេះបានចូលពេទ្យហើយ។

ក្នុងនោះ គណនីខាងលើបានបញ្ជាក់ឲ្យដឹងថា ប្អូនស្រីរបស់នាងត្រូវរលាកពោះវៀន រហូតអាប់សែ ជិតធ្លាយពោះវៀន ដែលជាលទ្ធផល ចូលចិត្តញាំមីច្រើន ញឹកញាប់ និងសូម្បីគ្រឿងទឹកកំប៉ុង។ នាងក៏បានផ្តាំទៀតថា បើមិនជឿ ត្រៀមសន្សំលុយទុកមើលជំងឺទៅ។

ជឿ ឬមិនជឿ វាអាស្រ័យទៅលើការយល់ឃើញរបស់បងប្អូនប៉ុណ្ណោះ! ប៉ុន្តែ នេះគ្រាន់តែជាសារដាស់តឿនដ៏ល្អមួយ សម្រាប់ជាពិសេសយុវជន និងក៏ដូចអ្នកដែលចូលចិត្តបរិភោគមី ឬ ភេសជ្ជៈកំប៉ុង ច្រើនជ្រុល គួរគិតពិចារណាឡើងវិញ។ នេះមិនមែនមានន័យថា ហាមបងប្អូនឈប់ហូបទេ ប៉ុន្តែ គួរហូបក្នុងកំរិតសមល្មម ពោលគឺកុំយកមកធ្វើជាអាហារប្រចាំថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×