Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​ណាស់​ក្មួយ​! នាង​តូច​លើកដៃ​សំពះអរគុណ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ជុំវិញ​ទិស និង​លា​ទាំង​ក្តីរំភើប មុនពេល​វិលត្រឡប់​ទៅផ្ទះ​វិញ (​វីដេអូ​)

កាលពី​យប់មិញ​នេះ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក TYDA – គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​បង្ហោះ​នូវ​ដំណឹង​ដ៏​រីករាយ​ថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១២០ នាក់ បន្ថែមទៀត ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រា​លកោះ​ពេជ្រ បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ក្រោយពី​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ តែ​ទោះយ៉ាងណា អ្នក​ដែល​បានជា​សះស្បើយ​ទាំងនេះ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ដើម្បី​តាមដាន​សុខភាព​។​

​យ៉ាងណាមិញ អ្វីដែល​ចាប់អារម្មណ៍​នោះ គឺ​នៅ​ថ្ងៃ​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ទាំង ១២០ នាក់ ក៏មាន​ក្មេងស្រី​តូច​ម្នាក់​ក៏បាន​ជា​ផងដែរ​។ ហើយ​មុនពេល​ចាក​ចេញពី​មណ្ឌល​សម្រាក​ព្យាបាល​កោះ​ពេជ្រ​វិញ ក្មេងស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ បានបង្ហាញ​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ដោយ​នាង​តូច​បាន​លើកដៃ​សំពះ​អរគុណ​លោកគ្រូ អ្នកគ្រូ​ពេទ្យ ដែល​បាន​ខិតខំ​ជួយ​មើលថែ និង​ព្យាបាល​ឲ្យ​នាង និង​ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​អ្នកជំងឺ​យ៉ាងច្រើន​ទៀត បានជា​សះស្បើយ​។​

​តែ​យ៉ាងណា ទន្ទឹមនឹង​លទ្ធផល​ជាសះស្បើយ​ដ៏​ច្រើន​ជា​បន្តបន្ទាប់​គួរ​ឲ្យ​រំភើប​នេះ​ផងដែរ ក៏​អាស្រ័យ​ដោយសារ​មានការ​ខិតខំ​ប្រឹង​ដោយ​យកចិត្តទុកដាក់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ជាពិសេស​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​លោកជំទាវ ពេ​ជ ចន្ទ​មុនី ដែល​បាន​ចុះ​បំពេញការងារ​យ៉ាងសកម្ម ជាមួយ​ក្រុមការងារ​ផ្នែក​ពាក់ព័ន្ធ ក្រុម​កងទ័ព​ឈុត​ស កងកម្លាំង​សមត្ថកិច្ច និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​១៩ ក្នុងការ​រៀបចំ​មន្ទីរ​ពេទ្យ មណ្ឌល​ធំៗ​មាន​លក្ខណៈ​ធំ​ទូលាយ​ប្រកបដោយ​ផាសុខភាព ជូន​ចំពោះ​បងប្អូន​អ្នកជំងឺ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×