តាកែវ៖ ស្នាមញញឹមចេញពីចិត្តរបស់លោកយាយលោកតាអុំពូម៉ីងនៅពេលទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ បានស្តែងចេញបង្ហាញឲឃើញការយកចិត្តទុកដាក់ក្នុងការមើលថែមទាំដ៏ល្អប្រសើរ របស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់គ្រងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងតែងតែគិតគូរ និងក្រើនរំលឹកទៅដល់មន្ត្រីនៅក្រោមឱវាទគ្រប់ទិសទីនៅក្នុងប្រទេស ត្រូវបម្រើប្រជាពលរដ្ឋនៅតាមមូល ដ្ឋានឲបានល្អ ជាពិសេសមិនត្រូវទុកឲបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ត្រូវគិតគូរជួយដល់ពួកគាត់ឲបានរហ័សនិងទាន់ពេលវេលា ។

ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនលោកយាយ លោកតា អុំពូម៉ីង ដែលមានការខ្វះខាត ក្នុងការចូលរួមចំណែកផ្នែកស្បែងអាហារបានមួយគ្រាផងដែរ ។ ជាមួយគ្នានេះផងដែរ លោកអភិបាលក្រុងបានឆ្លៀតឱកាសធ្វើផ្តាំផ្ញើសួរសុខទុកពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ទៅកាន់បងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយឲបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនៅវិធានការ ការពារ របស់ក្រសួងសុខភិបាលឲបានគ្រប់គ្នា ដើម្បីទុបស្កាត់ការឆ្លងរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩ ដែលកំពុងមានការកំរាមកំហែងខ្លាំងនៅលើសកលលោក៕
រក្សាសិទ្ធិដោយ ៖ តាកែវ





