ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿងនិងម៉ូតូ១គ្រឿង បង្កអោយមានបុរសម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A នៅចន្លោះស្ពានទី១១ និងលេខ១២ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ កាន ថូយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។
តាមប្រភពពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កូរ៉េមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5390 បេីកពីក្រោយរថយន្តដឹកដីម៉ាកដេហ្វូ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿងទៀត ដែលរថយន្តទាំងពីបើកបរតាមបណ្តោយផ្លូវជាតិលេខ 6A ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នបត់ត្រឡប់ក្រោយ ត្រូវបានរថយន្តដឹកឥ៉ាន់ចាប់ហ៊ួយបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េ បាក់ទ្រុងដែកខាងក្រោយធ្លាក់ទំនិញ សង្កត់លេីបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីមសង់ ស៊េរី 2021 ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1IF-1173 ធ្វេីដំណេីរទន្ទឹមគ្នាជារថយន្តកូរ៉េ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ហើយចំណែកម្ចាស់រថយន្តកូរ៉េវិញ កៀបជាមួយកាប៊ីនរថយន្ត រងរបួសបាក់ជើងខាងស្ដាំ ចំណែករថយន្តដឹងដីព្យាយាមបើករត់គេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្ត ទាំងតៃកុង ដែលាមឈ្មះ ប៊ី ប៊ូ អាយុ២៨ ឆ្នាំ មុខរបរបេីករថយន្ត មានស្រុកកំណេីត ភូមិមានជ័យ ឃុំមានជ័យស្រុករំដួល ខេត្តសវារៀង ។

ក្រោយពេលកើត កម្លាំងនគរបាលចរាចរណ៍បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សារឿន











