Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ត​ឆេះ​ផ្ទះ​កម្មករ និង​ម៉ូតូ​ចំនួន​ ៥ គ្រឿង ​​ទាំងស្រុង​គ្មាន​សល់ ​នៅ​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​ស្កាត់​គោករ​កា​

ភ្នំពេញ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​កម្មករ មួយកន្លែង កាលពី​នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថៃ្ង អង្គារ ១៥​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ដែល​ស្ថិតនៅ ចំណុច​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ដែលមាន​ម្ចាស់​ឈ្មោះ សឿង ម៉េង​អៀង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ មេការ​គ្រប់គ្រង​គ្រឿងចក្រ​មូល​ហេតុ​ឆាបឆេះ​នេះ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ប្រភេទ សំណង់ ៖ រោង​ដែក​ប្រក់​ស័ង្កសី (​ទំហំ ៧​ម៉ែត្រ x ២០​ម៉ែត្រ ) នឹង​ម៉ូតូ ៥​គ្រឿង មាន​ផ្លាកលេខ​ចំនួន ៣​គ្រឿង អត់​ផ្លាកលេខ​ចំនួន ២​គ្រឿង​
១-​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ផ្លាកលេខ កំពង់ចាម 1P-0189
២-​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ផ្លាកលេខ ក្រចេះ 1D-0672
៣-​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ផ្លាកលេខ ក្រចេះ 1C-3776
៤-​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ផ្លាកលេខ​ឆេះ​អស់​
៥-MSX ផ្លាកលេខ​ឆេះ​អស់​ខូចខាត​សំភារៈ ឆេះ​សម្ភារៈ រោងស្នាក់នៅ នឹង​ម៉ូតូ ៥​គ្រឿង​អស់ទាំង​ស្រុង និង​ពុំ​បណ្តាលអោយ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡេី​យ​។

​ក្នុងរ​ណី​អគ្គ​ភ័យ​ឆាបឆេះ​នេះ​មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ឡេី​យ ដោយ​ប្រេី​ប្រាស់រថយន្ត​កា​រិ​យា ល័យអគ្គិភ័យចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំ​នួន ២​ឡាន ស្មេី​នឹង ៨​ម៉ែត្រគូប ​រថយន្ត​ជំនួយ​ពន្លត់​អគ្គិភ័យ​រួមមាន​៖​រថយន្ត​រណ្តៅ​ដី ចំនួន ១​គ្រឿង ប្រើប្រាស់ទឹក​អស់១​ឡាន ស្មេី​នឹង ៦​ម៉ែត្រគូប និ​ងបាន​ពន្លត់​ចប់​ទៅវិញ​នៅវេលា​ម៉ោង ១០​និង​១០​នាទី​ព្រឹក នា​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២១​ដដែល​៕

រក្សាសិទ្ធិដោយ ៖ សារឿន​

×