ស្របពេលករណី Covid-19 កំពុងកើនឡើងនៅពាសពេញរដ្ឋ Uttar Pradesh ក៏ស្រាប់តែការជួបជុំដ៏ធំមួយ ត្រូវបានធ្វើឡើងនៅក្នុងពិធីបុណ្យសពរបស់អ្នកបួសអ៊ីស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri អាយុ ៦៥ ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ស្ថិតនៅក្នុងស្រុក Badaun ប្រទេសឥណ្ឌា។

មនុស្សរាប់ពាន់នាក់ត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរបទដ្ឋានគម្លាតឆ្ងាយពីសង្គម និងវិធានការទប់ស្កាត់ការឆ្លង Covid ផ្សេងទៀត ដែលបានកំណត់ដោយរដ្ឋាភិបាលរដ្ឋ នៅពេលចូលរួមពិធីបុណ្យសពនេះ ដែលជាក់ស្តែង គឺពួកគេបានចូលរួមដង្ហែសព ដោយពុំបានពាក់ម៉ាសការពារនោះឡើយ។
ប៉ូលីស និងរដ្ឋបាលស្រុក Uttar Pradesh បាននិយាយថា ពួកគេបានបរាជ័យ ក្នុងការចាត់វិធានការប្រឆាំងនឹងហ្វូងមនុស្សនៅឯពិធីដង្ហែសព កាលពីព្រឹកថ្ងៃចន្ទ (ទី១០ ខែឧសភា ឆ្នាំ២០២១)។

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងការរីករាលដាលនៃការឆ្លងរាលដាល Covid-19 រដ្ឋាភិបាលរដ្ឋ បានចេញបទបញ្ជាយ៉ាងតឹងរឹងរហូតដល់ថ្ងៃទី ១៧ ខែឧសភា ប៉ុន្តែហ្វូងមនុស្សនៅឯពិធីដង្ហែសព ពុំបានអនុវត្តតាម ហើយប៉ូលីសក៏មិនបានបញ្ឈប់ពួកគេ។ ក្រៅពីទីក្រុង ប្រជាជនរាប់ពាន់នាក់មកពីគ្រប់ស្រុក បានចូលរួមពិធីបុណ្យសពនេះ។
ជុំវិញករណីនេះ ស្នងការប៉ូលីស លោក Pravin Chauhan បានមានប្រសាសន៍ថា ដោយសារតែវាជាបញ្ហាសាសនា និងពិធីបុណ្យសព ហេតុនេះប៉ូលីសនៅតែរក្សាការអត់ធ្មត់។ ប៉ុន្តែឥឡូវនេះ ករណីមួយត្រូវបានចុះបញ្ជីប្រឆាំងនឹងមនុស្សដែលមិនបានស្គាល់ទាំងអស់នោះហើយ ខណៈការស៊ើបអង្កេតកំពុងដំណើរការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










