Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខឯកជនម្នាក់ ត្រូវជនប្រមឹក ចូលវាយបែកក្បាលឈាមស្រោចពេញខ្លួន

ភ្នំពេញ ៖ សន្តិសុខយាមនៅការ៉ាស់សាំងតេលាម្នាក់ ត្រូវបានជនប្រមឹកស្រវឹងស្រាជោកជាំ ចូលទៅវាយប្រតាយប្រតប់គ្នាដល់ក្នុងបរិវេនការ៉ាស់សាំង បណ្ដាលឲ្យសន្តិសុខបែកចិញ្ចេីម និងពកចុងចិញ្ចេីមឆ្វេងរងរបួសស្រាល ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងការ៉ាស់សាំងតេលា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេញកេីតហេតុ បុរសប្រមឹកខាងបានជិះកង់បីឥណ្ឌាមួយគ្រឿង មកឈប់នៅមុខការ៉ាស់សាំង ហេីយអង្គុយរអ៊ូ ជេរគេជេរឯងផ្អេីលពេញទីតាំងខាងលេី រួចបានយកជ័រសាជីរបស់ការ៉ាស់សាំង គប់ទៅលេីសន្តិសុខ ភ្លាមនោះលោកពូសន្តិសុខបានមកស្ដីឲ្យ ធ្វេីឲ្យជនប្រមឹករូបនោះខឹង ដោយស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំផងនោះ បានចូលទៅប្រតាយប្រតប់គ្នា ដោយកាន់ទូរសព្ទស៊េរីទំនេីប២គ្រឿងនៅក្នុងដៃ ទៅវាយចំចុងចិញ្ចេីមបែកនិងពក ហូរឈាមស្រោចពេញខ្លួន ភ្លាមៗក៏មានសមត្ថកិច្ចប្រចាំគោលដៅបិទខ្ទប់ក្បែរនោះជួយអន្តរាគមន៍ ឃាត់និងទំនាក់ទំនងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកកន្លែងកេីតហេតុ។

ក្រោយកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានមកដល់ បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងបាននាំខ្លួនជនបង្កទៅប៉ុស្តិ៍ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន

×