Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយរៀង ទទួលមូលនិធិពីសប្បុរសជន ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១នេះ បានអញ្ជើញទទួលមូលនិធិពីសប្បុរសជនរួមមាន លោក លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ២០,០០០ ដុល្លារ ពីម៉ឺនដុល្លារ និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។

យោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សេចក្តីអំពាវនាវជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជននៅក្នុង និងក្រៅខេត្ត បានឆ្លើយតបចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ក៏ដោយ ។

នៅក្នុងពិធីប្រគល់នេះលោក ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងលោកប្រធានអង្គភាពអគ្គិសនី ស្វាយរៀង ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួម ឧបត្ថម្ភ នូវថវិកា ១២០,០០០ ដុល្លារ (មួយរយម្ភៃពាន់ដុល្លារ) ផ្ទេរចូលគណនេយ្យសាខា តាមរយៈប្រព័ន្ធធនាគារ រួចហើយ ។ សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេល វេលា ។

ទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និង ស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។ ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមក ក៏ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះ មហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

×