ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបហើយ ទាក់ទងនឹងករណីកំពុងផ្ទុះកក្រើក ខណៈពេលដែលឧកញ៉ា ហេង សៀ ត្រូវបានតារាម៉ូឌែល កញ្ញា មាន ពេជ្រវីតា ដែលត្រូវបានគេស្គាល់ថាជាបេក្ខជន Miss Grand និងបច្ចុប្បន្ន ជាពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍ My TV ប្តឹងបកវិញពីបទប៉ុនប៉ងរំលោភទាំងកម្រោល បន្ទាប់ពីឧកញ៉ារូបនេះបានប្តឹងរូបនាង ដោយចោទថាបានលួចទូរស័ព្ទ និងបង្កឲ្យមានរបួសស្នាម។

នេះបើយោងតាមពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្រវីតា នោះរឿងហេតុផ្តើមឡើង ដែលនាំឲ្យសមត្ថកិច្ចនាំខ្លួននាងទៅប៉ុស្តិ៍ទាំងដែលនាងជាជនរងគ្រោះ គឺដំបូងឡើយបន្ទាប់មានទំនាក់ទំនងស្គាល់គ្នាតាមរយៈចូលរួមសម្ភោធហាងកូនស្រី, ឧកញ៉ា ហេង សៀ ក៏បានព្យាយាមទាក់ទងមកនាង ដោយបានធ្វើនូវរឿងល្អៗផ្សេងៗ ក្នុងនោះដូចជាផ្ញើលុយឲ្យជាច្រើនដង និងបន្ទាប់មក បានព្យាយាមស្កាត់សុំជួបនាងផ្ទាល់ ក៏បានធ្វើរឿងដ៏ស្មោគគ្រោគ លូកលាន់ និងប៉ុនប៉ងចង់ចាប់រំលោភនាងទាំងកម្រោលនៅក្នុងរថយន្ត។

នាងក៏បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងឲ្យដឹងទៀតថា នៅគ្រាដែលឧកញ៉ា ហេង សៀ បានធ្វើបែបនេះ នាងក៏បានព្យាយាមរើបម្រាស់ និងឆក់ឱកាសរត់ចេញរួចពីក្រញ៉ាំបិសាចតណ្ហា ហេង សៀ ទាំងអារម្មណ៍តក់ស្លុតខ្លាំងបំផុត ព្រោះតែត្រូវបានឧកញ៉ារូបនេះយកកាំភ្លើងគំរាមក្នុងរថយន្ត។ ប៉ុន្តែ អ្វីដែលធ្វើឲ្យនាងកាន់តែរន្ធត់ខ្លាំងនោះ គឺបន្ទាប់ពីរឿងនេះបានកើតឡើងមកលើរូបនាង ឧកញ៉ា ហេង សៀ បានប្តឹងមកលើរូបនាងឲ្យសមត្ថកិច្ចមកនាំខ្លួនយ៉ាងអយុត្តិធម៌ ដោយចោទថា រូបនាងលួចទូរស័ព្ទតម្លៃពាន់ដុល្លារ និងបង្កឲ្យមានរបួសស្នាមទៅវិញ ទាំងដែលរូបនាងជាជនរងគ្រោះ។

ដោយឡែក ងាកមកស្តាប់សម្លេងស្រែកឈឺចាប់របស់នាង ក្រោយរងអំពើអយុត្តិធម៌នេះ គឺពិតជាខ្លោចចិត្តជំនួសខ្លាំងណាស់ ដោយនាងបានទួញយំប្រាប់ពីហេតុការណ៍ដ៏តក់ស្លុតប្រាប់ម្តាយថា៖ «ខ្ញុំខ្ពើមខ្លួនឯងណាស់ម៉ាក់, គេស្ទាបខ្ញុំ គេប៉ះខ្ញុំ ខ្ញុំមិនចង់គិតទេ គេចង់រំលោភខ្ញុំណាម៉ាក់! គេមានកាំភ្លើង គេចង់ធ្វើបាបខ្ញុំណាម៉ាក់, យកស្រីក្មេងមិនបាន ធ្វើីចឹងមែន? លួងគេ គេមិនព្រម ចង់រំលោភគេទៀត រំលោភមិនបានហើយចោទគេទៀត»។

ក្រោយពីបានឮពាក្យនេះហើយ បានធ្វើឲ្យមហាជនស្ទើរស្រក់ភ្នែក ដោយក្នុងនោះពួកគេបានបង្ហាញពីកំហឹងឈឺចាប់ជំនួសក្មេងស្រីរងគ្រោះម្នាក់នេះ ដោយបានលើកឡើងបែបនេះថា៖ «សារជាតិ នៃ មនុស្ស ១ចំនួន ៈ តាមស្រលាញ់នាងមិនបាន លួងលោមនាងមិនបាន កេីតចិត្តក្តៅ ប្រេីកម្លាំង អាងទឹកលុយ អាងអំណាច ។ ល។ ចុះ មនុស្សស្រីវិញ ?? នាងជាភេទទន់ខ្សោយ នាងទៅ ធ្វេីស្អីអ្នកកេីត? នាងគ្រាន់តែរកវិធីការពារខ្លួនឯង បែរជា ត្រូវគេ មកចោទប្រកាន់នាងទៅ វិញ? ចុងក្រោយ នាងបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស ទាំងដែលនាងជា ជនរងគ្រោះ បើអ្នកមានកូនស្រីវិញ អ្នកនឹងយល់អារណ្ម៏ឈឺចាប់១នេះ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
