Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តចោរថ្លើមធំ មួយយប់លួចម៉ូតូអស់២គ្រឿង នៅតំបន់បិទខ្ទប់បឹងទំពុនទី១

ភ្នំពេញ ៖ ពិតជាអស្ចារ្យមហាលោតផ្លោះមែន ក្រុមចោរថ្លើមធំហ៊ាន ចូលទៅគាស់ផ្ទះប្រជាពលរដ្ឋ យកម៉ូតូអស់២គ្រឿង ២ករណីផ្សេងគ្នា ក្នុងរាត្រីតែមួយ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន២នាក់បានឲ្យដឹងថា ពួកគាត់ត្រូវបានក្រុមចោរបានគាស់ទ្វារផ្ទះ យកម៉ូតូចំនួន២គ្រឿង កាលពីម៉ោងប្រហែល១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣១៩ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ក្រហម និងកំពុងតែបិទខ្ទប់ ដោយចោរបានលួចយកម៉ូតូរបស់គាត់មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ផ្លាកលេខតាកែវ 1-O -0252 យកទៅបាត់ដោយសុវត្ថិភាព។

ចំណែកជនរងគ្រោះម្នាក់ ក៏បានទៅដាក់ពាក្យបណ្តឹង ករណីចោរលួចម៉ូតូរបស់គាត់ នៅសង្កាត់បឹងទំពុនទី១ផងដែរ ដោយម៉ូតូរបស់គាត់ ដែលក្រុមចោរលួច យកទៅបាត់នោះ គឺម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ 1S 4949 ។

ជនរងគ្រោះទាំង២នាក់ រួមនិងមហាជនមានការងៀងឆ្ងល់ យ៉ាងខ្លាំងថាតំបន់ដែលពួកគាត់ រស់នៅជាតំបន់ក្រហម ហើយសមត្ថកិច្ចកំពុងតែបិទខ្ទប់ ចុះក្រុមចោរវានាំគ្នាចូលតាមច្រកណា ហ៊ានមកគាស់ផ្ទះពួកគាត់ យកម៉ូតូអស់រហូតដល់តែ២គ្រឿង ក្នុងយប់តែមូយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×