Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី​កំពុងធ្វើការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ករណី​កញ្ញា មាន ពេជ្រ​រីតា ប្ដឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ , នាង​ត្រូវ​ឃុំខ្លួន​ហើយ​

ភ្នំពេញ ៖ លោកស្រី អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី បាន​ថ្លែ​ថា ក្រសួង​កិច្ចការនារី កំពុងធ្វើការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ យ៉ាង​យកចិត្តទុកដាក់​ករណី​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ស្ថានីយទូរទស្សន៍ MYTV ប្ដឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​លោក​ហេង ឡុង បាន​ថ្លែងថា តុលាការ​បាន​បញ្ជូន​ក​ញ្ញា​ម៉ូ​ដែល​ឈ្មោះ មាន ពេជ្រ​រីតា ទៅ​ពន្ធនាគារ​!
​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៣២៣៩ “​ប​” ដឃ​ដ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ដោយ​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​កញ្ញា​ម៉ូ​ដែល​ឈ្មោះ មាន ពេជ្រ​រីតា ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន (​ម​២)​។ ខ្ញុំបាទ​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ កំពុងតែធ្វើការ​ជាមួយ នឹង​មេធាវី​ស្ម័គ្រចិត្ត​ការពារ​ក្ដី​ជូន​កញ្ញា មាន ពេជ្រ​រីតា​។ ខ្ញុំបាទ​នឹង​ជូន​ព័ត៌មាន​ថ្មី​ដល់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​ភាពយុត្តិធម៌​។​

​រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី បាន​ថ្លែង នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា​៖«​ករណី​កញ្ញា មាន ពេជ្រ​រីតា ប្តឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដោយមាន​ស្ថាន​ទំងន់ គឺ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង រួចរាល់​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​តទល់​នឹង​ពាក្យបណ្តឹង​របស់ ឧកញ៉ា ហេង សៀ ប្តឹង​នាង​ពីបទ​លួច​ទូរស័ព្ទដៃ​។​

​រហូតដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១០៖៥២​នាទី​យប់ ក្រុមការងារ Facebook នៃ​ក្រសួង​កិច្ចការនារី បានទទួល​សេចក្តីរាយការណ៍​នេះ ហើយ​ក្រសួង​កិច្ចការនារី បាន​ចាត់វិធានការ​ចាប់តាំងពី​ព្រឹក​មិញ​ម៉ោង​៧៖៣០​នាទី​ព្រឹក ដោយ​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បើក​ការស៊ើបអង្កេត​បឋម និង​ស្រាវជ្រាវ​លើ​ករណីនេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

​ទន្ទឹមនេះ ក្រសួង បានស្នើ​សុំ​ព្រឹក​មិញ​ផងដែរ កិច្ចសហការ​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ស្រាវជ្រាវ និង​ពិនិត្យ​លទ្ធភាព ក្នុងការ​ធ្វើជា​តំណាង​ផ្លូវច្បាប់ ឱ្យ​នារី​រងគ្រោះ​។ ក្រុមការងារ​ក្រសួង​កិច្ចការនារី បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​នារី​រងគ្រោះ ដើម្បី​សុំ​ជួប​នារី​រងគ្រោះ​ដើម្បី​ផ្តល់ជំនួយ​ប្រឹក្សា​យោបល់​ផ្លូវច្បាប់ និង​ផ្លូវចិត្ត សំដៅ​ធ្វើឱ្យ​ផ្លូវចិត្ត​នារី​រងគ្រោះ​មាន​ស្ថាន​ភាពនឹងនរ​ឡើងវិញ​។​

​នៅពេល​ទទួលបាន​របា​យ​ការណ៍​ស៊ីជម្រៅ ក្រសួង​កិច្ចការនារី នឹង​សម្រេច​លើ​វិធានការ​បន្ទាប់​ទៀត ដោយ​គោរព​តាម​នីតិវិធីតុលាការ និង​គោលការណ៍​នីតិរដ្ឋ សំដៅយក​ជន​ប្រព្រឹត្ត​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​»​។​

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​តុលាការ ដើម្បី​អនុញ្ញាត​ឲ្យ​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន បាន​ស្ថិត​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន ក្រោយពី​ស្នើសុំ​ឲ្យ​តុលា​ការយក​កញ្ញា ពេជ្រ​រីតា ពី​ពន្ធនាគារ​មក​សាកសួរ​ម្តងទៀត​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

​នេះ​បើ​យោងតាម លោក គី តិច បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចំនួន​២​រូប​ជា​ស្ត្រី ត្រូវបាន​ឲ្យ​ចូល​ការពារ​ក្តី​លើ​សំណុំរឿង​ខាងលើ​នេះហើយ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×