Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយហើយ! កញ្ញា មាន ពេជ្ររីតា កាន់ទូរស័ព្ទដៃ និងកាំបិតស្រួច ចុះពីលើឡាន ហើយដាក់ក្នុងកាបូប… (វីដេអូ)

ជឿថា​ប្រិយមិត្ត​បាន​ជ្រាប​ច្បាស់​ហើយ ចំពោះ​រឿងរ៉ាវ​កំពុង​ផ្ទុះ​កក្រើក​នៅលើ​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ករណី​ប្តឹងផ្តល់​រវាង​កញ្ញា មាន ពេជ្រ​វី​តា និង​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ ហេង សៀ ដែល​កំពុង​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​តាមដាន​យ៉ាងខ្លាំង​ថា តើ​ករណីនេះ​នឹង​វិវត្តន៍​យ៉ាងណា ខណៈដែល​ពេលនេះ​កញ្ញា មាន ពេជ្រ​វី​តា ដែល​បាន​អះអាង​ខ្លួន​នាង​ជា​ជនរងគ្រោះ ហើយក៏​បានដាក់​ពាក្យបណ្តឹង​ប្តឹង​បក​ឧកញ៉ា​រូបនេះ​ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» រួចហើយ តែ​នៅ​ទីបំផុត បែរជា​រូបនាង​ត្រូវ​ជាប់​ខ្នោះ​។​

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​កញ្ញា មាន ពេជ្រ​វី​តា នៅតែ​ក្លាយជា​ជនរងគ្រោះ​បែបនេះ គឺ​ដោយសារ​ឧកញ៉ា ហេង សៀ បាន​ប្តឹង​នាង​មុន​ពីបទ​លួច​ទូរស័ព្ទ និង​បង្ក​របួសស្នាម នៅក្នុង​រថយន្ត ខណៈដែល​អ្នក​ទាំងពីរ​បានធ្វើ​ដំណើរ​ជាមួយគ្នា កាលពី​អំឡុង​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។​

​យ៉ាងណាមិញ ទន្ទឹមនឹង​មហាជន​កំពុងមាន​ងឿងឆ្ងល់ និង​ក៏​ដូច​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ភាពអយុត្តិធម៌​នេះ ខណៈដែល​ចោទថា​នាង​ចាក់​ឧកញ៉ា ហេង សៀ ឲ្យ​រងរបួស ក៏​ស្រាប់តែ​បែកធ្លាយ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​អ្នក​ទាំងពីរ បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា​ក្នុង​រថយន្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ហើយ​ក្នុងនោះ​ផងដែរ អ្វីដែល​ចាប់អារម្មណ៍​នោះ គឺ​គ្រា​ដែល​ឧកញ៉ា ហេង សៀ ត្រូវ​ដួល​ផ្ងាក​ក្រោយ​ចេញពី​រថយន្ត និង​រត់ចេញ​យ៉ាង​លឿន គេ​ក៏​បានឃើញ​កញ្ញា មាន ពេជ្រ​វី​តា បាន​ចាក​ចេញពី​ក្នុង​រថយន្ត​តាម​ក្រោយ ជាមួយ​វត្ថុ​ស្រួច​ម្យ៉ាង​នៅ​នឹង​ដៃ​ខាងស្តាំ ដែល​ទំ​នឹង​ជា​កាំបិត និង​រូបភាព​មួយ​ផ្សេងទៀត គឺ​បង្ហាញ​នាង​កាន់​ទូរស័ព្ទ​ផងដែរ ប៉ុន្តែ គេ​ក៏​មិនដឹងថា​នោះ​ជា​ទូរស័ព្ទ​របស់​នាង ឬ​ទូរស័ព្ទ​ឧកញ៉ា ហេង សៀ នោះទេ​។​

​តែ​ទោះ​យ៉ាងណាក្តី មតិ​មហាជន​បាន​លើកឡើងថា នេះ​ក៏​ជា​អ្វីដែល​នាង​ត្រូវការពារ​ខ្លួន ពី​ជន​ដែល​ប៉ុន ប៉ង​រំលោភបំពាន​។ ព្រោះថា ប្រសិនបើ​នាង​ពុំមាន «​របស់​នេះ​» តាម​ខ្លួន​នោះទេ សួរថា​នាង​នឹង​អាច​ជួប​រឿង​បែបណា​!? ខណៈ​ទាំង​ដែល​នាង​ជា​ស្ត្រី​ទន់ខ្សោយ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×