Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករតាមដងផ្លូវ ៖ សម្លាប់មនុស្ស ៥៥៦នាក់ស្លាប់ និងរបួស ១៣៥៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៣២ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី១២ ខែឧសភានេះថា រយៈពេល ១៣២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៩៧០លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥៥៦នាក់ និងរបួសចំនួន ១៣៥៦នាក់ ក្នុងនោះធ្ងន់ចំនួន៧៩៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៣នាក់ និងរបួស ៨នាក់ ក្នុងនោះធ្ងន់ចំនួន ៥នាក់ និងស្រាល ៣នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៣២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៨៨០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៧៦១១គ្រឿង និងរថយន្តចំនួន ២១១៩៥គ្រឿង ក្នុងនោះរថយន្តតូច ១៦៤៤៥គ្រឿង និងធំ ៤៧៥០គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×