Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមតិភាគច្រើនថា សម្តែង មិនជឿបាត់អស់៥០ម៉ឺនដុល្លារ ពេលនេះ អ្នកលក់ឡេតែងសម្ញែងលុយទាំងគីបៗ ចេញមកបញ្ជាក់ច្បាស់ៗ តាមពិតអុីចឹងសោះ! (វីដេអូ)

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីចោរចូលគាស់ផ្ទះស្រ្តីម្នាក់ដែលជាតំណាងចែកចាយផលិតផលអនឡាញ នៅម្តុំបឹងសាឡាង ដោយប្រមូលយកអស់លុយពីទូដែកគ្មានសល់ ខណៈគាត់និងសមាជិកគ្រួសារទាំងអស់ ដែលសុទ្ធតែវិជ្ជមានកូវីដ១៩ កំពុងជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ។

តែយ៉ាងណាមិញ ទន្ទឹមនឹងគាត់ស្រែកទ្រហ៊ោយំខ្លាំងៗ ដង្ហោយឲ្យអាជ្ញាធរជួយអន្តរាគមន៍ក្នុងករណីនេះផង និងក៏ដូចបានបញ្ជាក់ប្រាប់ក្នុងការ Live វីដេអូ ឲ្យមហាជនបានដឹងថា ចំនួនទឹកប្រាក់ដែលបានបាត់បង់គឺរហូតទៅដល់ ៥០ ម៉ឺនដុល្លារ ក៏បានធ្វើឲ្យមហាជនមួយចំនួនហាក់មិនជឿសោះឡើយ និងសូម្បីសើចចំអកឲ្យថា សមចោរលួចមិនខុសទេ ព្រោះតែទង្វើបង្អួតសម្ញែងលុយទាំងគីបៗខ្លាំងពេក។

ក្រោយឃើញមនុស្សមួយចំនួន មិនជឿនូវចំនួនទឹកប្រាក់បាត់បង់ច្រើនយ៉ាងនេះ ស្រ្តីរូបនេះ ក៏បានចេញវីដេអូ Live បញ្ជាក់ឲ្យដឹងច្បាស់ថា តាមពិតលុយសរុប ៥០ ម៉ឺនដុល្លារ ដែលខ្លួនបានអះអាងថាបាត់ គឺជាស្ថិតិទឹកលុយសរុបទាំងអស់។ ក្នុងនោះរួមមាន៖ លុយនៅក្នុងទូដែកជាង ១០ ម៉ឺនដុល្លារ, គ្រឿងមាស គ្រឿងពេជ្រ, លុយសន្សំក្នុងកូនជ្រូកប្រហែល ២ ម៉ឺនដុល្លារ, ចំនួនទឹកលុយនៅក្នុងឯកសារប្លង់ដី ៥ កន្លែង, ប្លង់ផ្ទះ ២ កន្លែង និងឯកសារពន្ធឡានផ្សេងៗទៀត។

យ៉ាងណាមិញ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺថាស្រ្តីរូបនេះក៏បាននិយាយត្រង់ៗថា លុយដែលបានបាត់បង់ទាំងអស់នេះ គឺមិនមែនជាលុយរបស់ខ្លួនទេ តែជាលុយកម្លាំងញើសឈាមប្តីរបស់គាត់ប៉ុណ្ណោះ និងខ្លះទៀតជាលុយរបស់ម្តាយផ្ញើ ខណៈលុយដែលខ្លួនបានសន្សំពីការលក់ផលិតផលអនឡាញ គឺគ្មានប៉ុន្មាននោះទេ ព្រោះថាបានចំណេញកាក់សែនៗប៉ុណ្ណោះ ដែលមិនដូចការសម្ញែងលុយទាំងគីបៗដូចអួតក្នុងវីដេអូនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×