Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គី តិច ៖ ពាក្យស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន ត្រូវបានដាក់់ចូល តុលាការហើយ

ភ្នំពេញ ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមគោរពជូនឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ កម្មវត្ថុ ៖ ស្នើសុំកូនក្តីឈោ្មះ មាន ពេជ្រវីតា ហៅ យូប៊ី ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជា ជនត្រូវចោទ ក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ១៨៤៦ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ឱ្យនៅ ក្រៅឃុំជាបណ្ដោះអាសន្ន ។

យើងខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តមប្រធាន មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ កូនក្តីយើងខ្ញុំត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបើកការស៊ើបសួរពីបទ «លួចមានស្ថានទម្ងន់ទោស- តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

តាមស្មារតីនៃបញ្ញត្តិ មាត្រា ២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ជាគោលការណ៍ជនត្រូវចោទត្រូវតែ មានសេរីភាព – ហេតុនេះ ក្នុងនាមយើងខ្ញុំជាមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទខាងលើ សូមស្នើសុំ ឯកឧត្តមប្រធានដោះលែងកូនក្តីឱ្យនៅក្រៅឃុំដោយផ្អែកតាមមូលហេតុដូចខាងក្រោម ៖

១/ ផ្អែកតាមអង្គហេតុ និងភស្តុតាង មានវិមតិសង្ស័យ និងពុំទាន់មានភស្តុតាងជាក់លាក់ណាមួយ ដែលបញ្ជាក់ថា កូនក្ដីយើងខ្ញុំពិតជាបានប្រព្រឹត្ត អំពើលួចមានស្ថានទម្ងន់ទោស នៅឡើយទេ ។

២/ នីតិវិធីនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ ។ ហេតុនេះ ការសម្រេចឱ្យកូនក្ដីយើងខ្ញុំបាននៅក្រៅឃុំ គឺមិនអាចប៉ះពាល់ដល់ការប្រមូលភស្តុតាងឡើយ ។

៣/ កូនក្តីយើងខ្ញុំជាស្ត្រី មានសុខភាពទន់ខ្សោយ ជាជនស្លូតត្រង់ និងពុំធ្លាប់ប្រព្រឹត្តបទល្មើស ឬបង្កឱ្យមាន សកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈពីមុនមកនោះទេ

៤/ កូនក្តីយើងខ្ញុំ មានកាតព្វកិច្ចត្រូវបន្តការសិក្សារៀនសូត្រ និងកំពុងទទួលការអប់រំថ្នាក់មហាវិទ្យាល័យ

៥/ កូនក្តីខ្ញុំបាទមានមុខរបរ និងមានលំនៅឋានច្បាស់លាស់(កំពុងរៀនថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២) ។
អាចបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការនិងអាចអនុវត្តតាមកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា និងមានមេធាវីការពារផងដែរ ។

៦/ កូនក្តីយើងខ្ញុំជាកូនកំព្រាឪពុក និងជាជនបង្គោលក្នុងគ្រួសារ មានកាតព្វកិច្ចប្រកបរបរចិញ្ចឹមជីវិត និងចិញ្ចឹមម្តាយ/ជីដូនជរា ។ ហេតុដូចនេះ ការបន្តឃុំខ្លួនកូនក្តីយើងខ្ញុំនៅក្នុងឃុំ គឺធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច គ្រួសាររបស់កូនក្តីយើងខ្ញុំយ៉ាងធ្ងន់ធ្ងរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមប្រធាន មេត្តាពិនិត្យ ទទួល និងសម្រេចអនុញ្ញាតឱ្យកូនក្តីយើងខ្ញុំបាននៅក្រៅឃុំតាមការស្នើសុំដោយក្ដីអនុគ្រោះបំផុត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×