Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​បាត់ដំបង ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០៤​នាក់ ជា​ពលករ​វិលត្រឡប់​មកពី​ថៃ​

​ភ្នំពេញ ៖ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា យោងតាម​លទ្ធផល​វិភាគ​វត្ថុ​សំណាក​រក​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ០៤​នាក់ ជា​ពលករ វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ពលករ​ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ មានដូចជា ៖

១-​ឈ្មោះ ឡេង ជូ​រ៉ា ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​រស់នៅ​ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មុខរបរ ជា​កម្មករ​រោងចក្រ នៅ​ប្រទេស​ថ​។

២-​ឈ្មោះ ម៉ុក ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មុខរបរ ជា​កម្មករ​រោងចក្រ នៅ​ប្រទេស​ថៃ។

៣-​ឈ្មោះ ម៉ុក ផាត​សា ភេទ​ស្រី អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន​រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មុខរបរ ជា​កម្មករ​រោងចក្រ នៅ​ប្រទេស​ថៃ។

៤-​ឈ្មោះ ឌី សុផល ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ មាន​អាសយដ្ឋាន​រស់នៅ​ភូមិ​អូរ​គ្រួស ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មុខរបរ ជា​កម្មករសំណង់ នៅ​ប្រទេស​ថៃ​។

​រដ្ឋបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​-១៩​ខាងលើ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ត្រូវបាន​ចាត់​ប​ញ្ជួ​ន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៅក្នុង​វិទ្យាល័យ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក និង​បាន​យក​សំណាក​ទៅ​វិភាគ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី ១២​ខែឧសភា ឆ្នាំ​២០២១ ឃើញថា ៖ មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​សូមជម្រាបថា ចាប់ផ្ដើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខេត្តបាត់ដំបង​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៧១​នាក់ បាន​ព្យាបាល​ជាសះស្បើយ ២៩​នាក់ និង​កំពុង​សំរាក ព្យាបាល ៤២​នាក់៕

រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×