Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​លក់​គ្រឿង​ស្រវឹង និង​ផ្អាក​ទទួល​អតិថិ ជន​នៅតាម​ហាង​អាហារ​-​ភេសជ្ជៈ​នានា​នៅ​ភូមិសាស្ត្រ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​

spot_img

កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្ដាល នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ចេញ​សេចក្ដីណែនាំ​ស្ដីពី ការផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការផ្អាក​ទទួល​អតិថិជន​ឱ្យ​ចូលមក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​។​

​ក្នុង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តកណ្ដាល រួមមាន​៖

១៖ គ្រប់​ទីផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​។ ទីតាំង​ខាងលើ​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល រួមមាន ការពាក់​ម៉ាស និង​ការរក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្ដៅ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

២៖ ចំពោះ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ការប្រកប​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវបាន​អនុញ្ញាត​អាជីវកម្ម​លក្ខណៈ​វេច​ខ្ចប់ ដោយ​បន្ត​ផ្អាក​ទទួល​អតិថិជន​ចូល​ទទួលទាន​នៅ​ហ្នឹង​កន្លែង សម្រាប់​រយៈពេល ១​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១៣-១៩ ខែឧសភា ឆ្នាំ​២០២១​។​

៣៖ រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​។​

៤៖ បុគ្គល​ទាំងឡាយណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងពេល​នៃ​ការហាម​នេះ​នឹង​ត្រូវបាន​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ជា​ធរមាន​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×