Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ចំពោះ​បងប្អូន​ខ្មែរឥស្លាម ដែល​បញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន

spot_img

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរជ័យ ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​សាកលលោក ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន​ប្រកបដោយ​ជោគជ័យ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ឥស្លាម​កម្ពុជា ដែល​ចូលរួម​ថែរក្សា​សុខសន្តិភាព ដោយ​ជំនឿ​ជឿជាក់ លើ​ការដឹកនាំ​របស់​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក ជាពិសេស​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ និង​ភរិយា សូម​អបអរសាទរ និង សូម​ជូនពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​សាកលលោក​ផងដែរ ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន​ប្រកបដោយ​ជោគជ័យ ហេ​ី​យ​នឹង​រីករាយ​ស្វាគមន៍​ថ្ងៃបុណ្យ​រ៉​យ៉ា​ហ្វ៊ី​ទ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ស្ហា​វ៉ាល់ ឆ្នាំ​១៤៤២ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ ២ កេ​ី​ត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ដែល​ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ​២០២១​។

​ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព រួមគ្នា​ជាមួយនឹង​ប្រជាជន​កម្ពុជា ដែល​ប្រកាន់យក​សាសនា​ផ្សេងៗ ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក ជាពិសេស​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​គោរព​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ច្បាប់ សេចក្តីសម្រេច​សារាចរ​ណែនាំ និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ។​

​នៅក្នុង​ពេលវេលា​ដែល​ប្រទេស យើង​កំពុងតែ​ប្រយុទ្ធ ប្រឆាំង​ជម្ងឺឆ្លង កូ​វិដ​-១៩ ដ៍​កាច​សាហាវ​នេះ​
​ខ្ញុំ​សូម​អំពាវនាវ ឱ្យ​បងប្អូន​ប​ង្កេ​ី​ន​ការប្រុងប្រយ័ត្ន ទ្វេដង និង​អនុវត្តតាម​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន ១៣៦ នាក់​រួចមក​ហេ​ី​យ​នៅ​ប្រទេស​កម្ពុជា​យើង​គិត​ត្រឹម​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២១ គឺ​យើង​មិនត្រូវ​មានការ​ធ្វេសប្រហែស និង​មើលស្រាល​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ នោះឡើយ ដោយ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ជាប់​ជានិច្ច ។

​សូម​បងប្អូន​អញ្ជើញ​ទៅ​ចូលរួម​យុទ្ធនា​ក្នង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដើម្បី​បងប្អូន គ្រួសារ​បងប្អូន និង ជាតិ​របស់​យើង ។

​ខ្ញុំ និង ភរិយា សូម​បួងសួង​អោយ​បងប្អូន​ទាំងអស់ ទទួលបាន នូវ​សេច​ក្កី​សុខ ស្លា​ម៉ាត់ ករុណា​រ៉ស់​ម៉ាត់ ចំរើន​ព្ហា​រ៉​កាត់ សុភមង្គល ក្ដីមេត្តា​ករុណា និង​អាណិត ស្រឡាញ់ ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំអោយ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផល បុណ្យ​ទាំងឡាយ​នៃ​ខែ​បួស​រ៉​ម៉ា​ឌន​ដែល​បងប្អូន​បាន​ប្រតិបត្តិ​កុំបី​ខាន​ឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×