Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ឃាត់​រថយន្ត ចំនួន​០២​គ្រឿង និង​មនុស្ស​ចំនួន​០៤​នាក់ លួច​ដឹក​កូន​គ្រែង​ឈាម ដោយ​គ្មាន​លិខិតអនុញ្ញាត​

spot_img

​ព្រះសីហនុ​៖ នៅវេលា​ម៉ោង ១៤និង០០​នាទីរ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ​ស្តីទី មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​សោម ដឹកនាំ​ដោយ​លោក ឯម ភា នាយរង​ខណ្ឌ រដ្ឋបាល​ជលផល​ទទួល​បន្ទុក​ក្តាប់​រួម ធ្វើ​ការចុះ​ឃាត់​រថយន្ត ចំនួន​០២​គ្រឿង និង​មនុស្ស​ចំនួន​០៤​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ដឹក​កូន​គ្រែង​ឈាម ដោយ​គ្មាន​លិខិតអនុញ្ញាត ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ក្រោយពី​បាន​ឃាត់​និង​ត្រួតពិនិត្យ​រថយន្ត​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​រកឃើញ​វត្ថុតាង កូន​គ្រែង​ឈាម ចំនួន​១,៩០០​គីឡូក្រាម (​ក្នុង​០១​គីឡូក្រាម ប្រមាណ​ជា ៥០.០០០​គ្រាប់​) និង​ត្រូវបាន​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ជលផល ដឹក​យកទៅ​ប្រលែង​នៅក្នុង​តំបន់​សហគមន៍​ព្រៃនប់​ទី​២ ស្ថិតក្នុង​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល បាន​ឲ្យ​អ្នក​ដឹកជញ្ជូន​ទាំង​០៤​នាក់ ធ្វើ​កិច្ចសន្យា និង​រក្សាទុក​រថយន្ត​ដើម្បីឱ្យ​ម្ចាស់​គ្រែង​ឈាម ចូលខ្លួន​មក​ដោះស្រាយ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×