Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​បណ្តាញ​សង្គម អ្នកសារព័ត៌មាន សង្គម​ស៊ី​វី​ល បាន​ដើរតួនាទី​ជំនួស​សមត្ថកិច្ច​និង​តុលាការ ធ្វើការ​វិនិច្ឆ័យ​កាត់សេចក្តី​ក្នុង​សំណុំរឿង​វិវាទ​រវាង​ឧកញ៉ា​និង​ពិធី​ការិនី​

spot_img

ភ្នំពេញ​៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១២​ឧសភា បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា បងប្អូន​យើង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម អ្នកសារព័ត៌មាន រួមទាំង​សង្គម​ស៊ី​វី​ល​មួយចំនួន​ផងដែរ បាន​បញ្ចេញ​អារម្មណ៍​តាម​បណ្តាញ​សង្គម​ដោយ​ដើរតួនាទី​ជំនួស​សមត្ថកិច្ច​និង​តុលាការ ធ្វើការ​វិនិច្ឆ័យ​កាត់សេចក្តី​ក្នុង​សំណុំរឿង​វិវាទ​រវាង​ឧកញ៉ា​និង​ពិធី​ការិនី​។ សមត្ថកិច្ច​និង​តុលាការ​ធ្វើការ​ស៊ើបអង្កេត​និងសម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ​ដោយ​ផ្អែកលើ​អង្គហេតុ​និង​អង្គច្បាប់​ពិតប្រាកដ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​សម្រាប់​ភាគី​វិវាទ​ទាំងពីរ​។​

​លោក​ជិន ម៉ា​លីន បាន​បញ្ជាក់ថា សូម​ជូន​អាហារ​គំនិត​ផ្នែក​ច្បាប់​សម្រាប់​ពិចារណា​ទាំងអស់គ្នា​មុន​ចូល​គេង​។ រាត្រីសួស្តី​មិត្ត​ទាំងអស់គ្នា​។​

​តាំងពីព្រឹក​មក ឃើញ​បងប្អូន​យើង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម អ្នកសារព័ត៌មាន រួមទាំង​សង្គម​ស៊ី​វី​ល​មួយចំនួន​ផងដែរ បាន​បញ្ចេញ​អារម្មណ៍​តាម​បណ្តាញ​សង្គម​ដោយ​ដើរតួនាទី​ជំនួស​សមត្ថកិច្ច​និង​តុលាការ ធ្វើការ​វិនិច្ឆ័យ​កាត់សេចក្តី​ក្នុង​សំណុំរឿង​វិវាទ​រវាង​ឧកញ៉ា​និង​ពិធីការនី ទាំង​មិន​បានដឹង​ច្បាស់​ពី​អង្គហេតុ​ពិតប្រាកដ​នៃ​សំណុំ​រឿងនេះ ដោយ​គ្រាន់តែ​ទទួល​ព័ត៌មាន​និង​រូបភាព​តៗ​គ្នា​ពី​ខាងក្រៅ​តែប៉ុណ្ណោះ ហើយ​តុលាការ​និង​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត​និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​ក្នុង​សំណុំ​រឿងនេះ​ផងដែរ មិនទាន់​ឈានដល់​ការសម្រេចសេចក្តី​នៅឡើយ​ទេ​ថា​អ្នកណា​ខុស​អ្នកណា​ត្រូវ​។

​ផ្អែកលើ​គោលការណ៍​ច្បាប់ ជាពិសេស​ការ​សន្មត​ជាមុន​ថា​គ្មាន​ទោស​មុន​តុលាការ​សម្រេច យើង​គួរ​ទុក​ការងារ​នេះ​ជូន​សមត្ថកិច្ច​និង​តុលាការ​ធ្វើការ​ស៊ើបអង្កេត​និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ​ដោយ​ផ្អែកលើ​អង្គហេតុ​និង​អង្គច្បាប់​ពិតប្រាកដ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​សម្រាប់​ភាគី​វិវាទ​ទាំងពីរ ហើយ​ភាគី​ទាំងពីរ​នេះ​ក៏បាន​ប្តឹងទៅ​តុលាការ​រៀងៗ​ខ្លួន​រួចហើយ​ដែរ​ដើម្បី​ការពារ​សិទ្ធិ​របស់ខ្លួន​តាមផ្លូវ​ច្បាប់ ដោយមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​មេធាវី​ទាំងសងខាង​ផងដែរ​។

​ក៏ប៉ុន្តែ ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម​និង​ឈឺឆ្អាល​ស្រឡាញ់​យុត្តិធម៌ យើង​អាច​តាមដាន​និង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ នូវ​ដំណើរការ​នៃ​ការស៊ើបអង្កេត​និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ​បាន​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×