Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! ក្រោយ ពេជ្ររីតា ធ្វើឲ្យដាច់ផ្ងារ ឧកញ៉ា ហេង សៀ បើកឡានស្លន់ទៅបុកឡានទំនើប១គ្រឿងតាមផ្លូវទៀត តែលទ្ធផល ម្ចាស់រថយន្តគេហួសចិត្តខ្លាំង ព្រោះថា…

spot_img

ភ្នំពេញ ៖ រឿងរ៉ាវរវាងពិធីការិនី My TV កញ្ញា មាន ពេជ្រវីតា (ហៅយូប៊ី) និងឧកញ៉ា ហេង សៀ បានកំពុងក្តៅគគុក និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនដែលចង់ដឹងថា តើយុត្តិធម៌សម្រាប់ក្មេងស្រីម្នាក់នេះនឹងទៅជាយ៉ាងណា ខណៈដែលសម្លេងមហាជនជាច្រើន គឺពិតណាស់កំពុងបង្ហាញការអាណិតអាសូរដល់នាងយ៉ាងខ្លាំង ដែលរូបនាងត្រូវឧកញ៉ាម្នាក់នេះ ប៉ុនប៉ងរំលោភក្នុងឡានទាំងកណ្តាលថ្ងៃ បែរក្លាយជាអ្នកទោសទៅវិញ។

គួររម្លឹកឡើងវិញបន្តិចថា យោងតាមពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្រវីតា បានប្តឹងបកទៅកាន់ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភ ដែលធ្វើឡើងនៅក្នុងឡាន កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីល្មួងនាងឲ្យចូលក្នុងឡាន ចង់នាំនាងឡើងផ្ទះសំណាក់ តែនាងប្រកែកមិនព្រមធ្វើបែបនេះ។ តែទោះយ៉ាងណា នាងបែរជាត្រូវបានឧកញ៉ា ហេង សៀ ប្តឹងចោទប្រកាន់ពីបទលួចទូរស័ព្ទ និងបង្ករបួសស្នាម ដែលបើតាមមើលវីដេអូបែកធ្លាយ គឺក្រោយអ្នកទាំងពីរប្រតាយប្រតប់គ្នាឡើងរង្គើក្នុងឡាន (ប្រហែលចាប់បង្ខំរំលោភបំពាន) ជាលទ្ធផល គេក៏បានឃើញឧកញ៉ា ហេង សៀ ត្រូវដួលផ្ងាកក្រោយចេញឡាន និងក្រោកងើបឡើងស្ទុះគេចចេញយ៉ាងលឿន ហើយបន្ទាប់មក ក៏ឃើញកញ្ញា មាន ពេជ្រវីតា ចុះចេញពីរថយន្តតាមក្រោយ ជាមួយវត្ថុស្រួច (សង្ស័យកាំបិត) កាន់នៅនិងដៃ។ តែយ៉ាងណា មហាជនគាំទ្រថា នាងឆ្លាតហើយ ដែលចេះយក «អាវុធ» តាមខ្លួន ដើម្បីការពារខ្លួនពីជនរំលោភបំពាន។

ដោយឡែក ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងនេះផងដែរ ក៏បែកធ្លាយថា ក្រោយដួលត្រដាបត្រដួស ឧកញ៉ា ហេង សៀ បានបើកឡានទាំងរបួស ទៅប៉ះជាមួយរថយន្តទំនើប១គ្រឿងម៉ាកឡង់គ្រីស័រ របស់នារីម្នាក់ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បើតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកមីងម្នាក់បានប្រាប់ថា ឧកញ៉ា ហេង សៀ បានបើកឡានទាំងរបួស មកប៉ះជាមួយរថយន្តទំនើបម៉ាកឡង់គ្រីស័រ ដែលជារបស់កូនស្រីរបស់គាត់ ហើយខណៈពេលនោះ ដោយសារតែឃើញឧកញ៉ារូបនេះ ចុះពីរថយន្តសុទ្ធតែឈាម គាត់ក៏មិនឲ្យកូនៗតវ៉ាច្រើន ខណៈឧកញ៉ា ហេង សៀ ក៏សន្យាថាចេញថ្លៃខូចខាតមិនអីនោះទេ។ លើសពីនេះ គាត់ក៏បានឲ្យកូនប្រុសរបស់គាត់ ជួយគ្រាយកឧកញ៉ា ហេង សៀ ទៅពេទ្យសិនទៀតផង។

ប៉ុន្តែ គាត់ពិតជាមានការហួសចិត្តជាខ្លាំង បន្ទាប់ពីការចំណាយលើការជួសជុលរថយន្ត អស់រហូតដល់ ៣២០០ ដុល្លារ ឯណោះ បែរលទ្ធផលចុងក្រោយឧកញ៉ា ហេង សៀ ជួយចេញថ្លៃសំណងការខូចខាតត្រឹមតែ ៥០០ ដុល្លារ ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ពួកគាត់ក៏ត្រូវបានកូនស្រី និងអង្គរក្សប្រមាណ ៦ នាក់ របស់ឧកញ៉ាមានឈ្មោះជាជនចាប់រំលោភរូបនេះ ប្រើពាក្យសម្តីមិនសមរម្យ មកកាន់ពួកគាត់ថែមទៀតផង តែពួកគាត់ថាមិនអីទេ ចាត់ទុកថាស៊យ និងរំដោះគ្រោះទៅចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×