Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ! ឧកញ៉ា ហេង សៀ ប្រាប់ការពិតឥតលាក់លៀម ធ្លាប់ជួបតារាស្រី ពេជ្រវីតា ក្នុងទំនាក់ទំនង «ស៊ីនំឲ្យលុយ» ៣លើក មុនកើតរឿងប្តឹងផ្តល់គ្នា

spot_img

ភ្នំពេញ ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងពិតជាមិននឹកស្មានដល់ ខណៈបានឃើញនៅក្នុងពាក្យបណ្តឹងរបស់លោកឧកញ៉ា ហេង សៀ បានរៀបរាប់ការពិតឥតលាក់លៀមការអៀនខ្មាស ខុសគ្នាដាច់ស្រឡះ ទៅនឹងការអះអាងនៅក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្រវីតា។ ដោយក្នុងនោះ លោកឧកញ៉ា ហេង សៀ បានបញ្ជាក់ប្រាប់ថា មុនពេលកើតមានរឿងហេតុនេះឡើង គឺរវាងរូបលោក និងកញ្ញា មាន ពេជ្រវីតា (ហៅយូប៊ី) បានស្គាល់គ្នាក្នុងលក្ខណៈស្រ្តីរកស៊ីផ្លូវភេទ (ស៊ីនំឲ្យលុយ) ចំនួន៣ដង រួចមកហើយ និងសូម្បីបានឧបត្ថម្ភលុយកាក់ជាច្រើនផងដែរ។

នេះបើតាមកំណត់ហេតុក្នុងពាក្យបណ្តឹងរបស់ឧកញ៉ា ហេង សៀ បានរៀបរាប់ឲ្យដឹងថា៖ ក្នុងអំឡុងខែ មេសា លោកបានស្គាល់ឈ្មោះ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែលមានមុខរបរជា អ្នកថតផ្សាយពាណិជ្ជកម្ម ដោយឈ្មោះ យូប៊ី បានប្រើប្រាស់លេខទូរសព្ទពីរខ្សែ ហើយថតផ្សាយពាណិជ្ជកម្ម និងបង្ហាញម៉ូតឲ្យក្រុមហ៊ុន POUNG STUDIO។

ដោយឡែក សម្រាប់ការទំនាក់ទំនងគ្នានោះ គឺក្នុងនាមស្រ្តីរកស៊ីផ្លូវភេទ (ស៊ីនំឲ្យលុយ) ដោយលោកបានទំនាក់ទំនងណាត់ជួបឈ្មោះ យូប៊ី ចំនួន ៣ លើក ហើយច្រើនជួបគ្នានៅផ្ទះសំណាក់ ជួបម្តងតម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ តាមរយៈការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។ លោកបានបញ្ជាក់ថា ទំនាក់ទំនងរវាងរូបលោក និងឈ្មោះ យូប៊ី មិនមែនជាសង្សារ ឬ ប្រពន្ធចុងទេ គឺសុំនំរួចឲ្យលុយចប់។ ក្រៅពីនេះ លោកក៏ធ្លាប់បានជួយឧបត្ថម្ភលុយដល់ឈ្មោះ យូប៊ី ម្តងចំនួន ១៥០០ ដុល្លារ ដោយនាងត្រូវការលុយសម្រាប់បង់ថ្លៃសាលា។

លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២ និង១២ នាទី រូបលោកបានបើករថយន្ត១គ្រឿងម៉ាក KIA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-7258 បើកចេញពីផ្ទះក្នុងគោលបំណងតៅក្រុមហ៊ុន សេង ស្រេងហុង អាហ័រណនីហរ័ណចំកាត់ ស្រាប់តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ឈ្មោះ យូប៊ី បាន Messages លេខទូរស័ព្ទចូលមកលេខរបស់លោក ដោយឲ្យលោកទៅជួបនៅម្តុំសាលាអាស៊ីអឺរ៉ុប សង្កាត់ទឹកល្ហក់ទី២ ខណ្ឌទួលគោក។ នៅពេលដែលលោកបានបើករថយន្តទៅដល់ក៏បានជួបនាង យូប៊ី រួចហើយនាងក៏បានឡើងជិះរថយន្តជាមួយលោក ដោយលោកជាអ្នកបើក។ ចំណែកឈ្មោះ យូប៊ី អង្គុយពីខាងក្រោយ ហើយលោកបានបើកឡានចុះឡើង ២ ទៅ៣បក ដើម្បីរង់ចាំមនុស្សស្រីម្នាក់ទៀតជាមតិ្តភ័ក្តិរបស់នាង។

លោកបន្តថា ក្នុងពេលបើកឡាន ឈ្មោះ យូប៊ី បានឲ្យបាញ់លុយតាម ABA ចូលក្នុងគណនីរបស់នាងចំនួន ៣០ ដុល្លារ តែលោកគិតថាតិចពេក ក៏បាញ់លុយបន្ថែមបង្គ្រប់ ៥០ ដុល្លារ ក្នុងពេលនោះ ឈ្មោះ យូប៊ី ប្រហេលមើលឃើញលេខសម្ងាត់របស់លោក ពេលនោះ នាងក៏បានឲ្យលោកបើករថយន្តអែបកៀន ផ្លូវច្រកតូចលេខ ១៣៨ កែងផ្លូវលេខ ២៥៩ សង្កាត់ទឹកល្ហក់២ ខណ្ឌទួលគោក រួចហើយនាងក៏បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច យកមកចាក់លើក្បាលពោះខាងស្តាំរបស់លោកចំនួន ២ កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។

បន្ទាប់ពីរងរបួស ភ្លាមៗនោះ លោកក៏បានស្រវ៉ាបើកឡានចាកចេញ រត់មកខាងក្រៅដើម្បីឲ្យគេជួយ ខណៈនាងបានបើកទ្វាឡានរួចដើរគេចខ្លួនបាត់ ដោយបានយកទៅជាមួយទូរស័ព្ទដៃរបស់លោក១គ្រឿងម៉ាក Iphone 12 ProMax ពណ៌ទឹកមាស។ ចំណែករូបលោក ដោយនៅមានស្មារតីរឹងមាំ ក៏បើករថយន្តដោយខ្លួនឯងទៅមន្ទីរពេទ្យព្រះកុសុមៈ រួចបន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×