ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនដល់ ២៥ម៉ឺននាក់ ខណៈករណីឆ្លងសរុបកើនឡើងលើសពី ២៣ លាននាក់កាលពីថ្ងៃពុធ។
ស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥៤,១៩៧ នាក់, ចំនួនអ្នកឆ្លងកូវីដ១៩សរុបក៏បានកើនឡើងដល់ ២៣,៣លាននាក់។ ក្នុងនោះ ចំនួនអ្នកស្លាប់ដោយសារកូវីដក្នុងរយៈពេល២៤ម៉ោងបានកើនឡើងដល់ទៅ ៤.២០៥ នាក់ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះខណៈតួលេខនេះគឺមានការកើនឡើងចំនួន ៣៤៨.៤២១ ករណីចាប់តាំងពីព្រឹកថ្ងៃអង្គារ។

នៅទូទាំងប្រទេសឥណ្ឌាករណីកូវីដនៅតែមានចំនួន ៣.៧០៤.០៩៩ ករណីដែលចំនួននេះមានការថយចុះក្នុងរង្វង់ ១១.១២២ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ នេះគឺជាថ្ងៃទីពីរជាប់គ្នានៅពេលមានការថយចុះនៃករណីសកម្ម។ ក្នុងនោះ អ្នកជំងឺសរុបចំនួន ១៩.៣៨២.៦៤២ នាក់ត្រូវបានព្យាបាលជាសៈស្បើយ និងបានចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស។
នៅពេលតួលេខកូវីដ ១៩ បន្តកើនឡើងដល់កំរិតកំពូលរដ្ឋាភិបាលសហព័ន្ធមួយនេះ ហាក់បានបដិសេធចំពោះការបិទទ្វារទាំងស្រុងដើម្បីទប់ទល់ និងស្ថានភាពកាន់តែអាក្រក់ទៅ ៗនោះទេប៉ុន្តែ រដ្ឋខ្លះរដ្ឋាភិបាលបានដាក់បំរាមគោចរពេលយប់ ឬការចាក់សោរមួយផ្នែកតែប៉ុណ្ណោះ។
ទីប្រឹក្សាវិទ្យាសាស្ត្រសំខាន់របស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌាលោក K. Vijay Raghavan ថ្មីៗនេះបាននិយាយថា រលកធាតុអាកាសកូវីដ-១៩ គឺមិនអាចជៀសផុតបាននៅក្នុងប្រទេសឥណ្ឌានោះទេ។ ទីក្រុង Delhi ត្រូវបានរដ្ឋាភិបាលបឹទខ្ទប់ជាបន្ដបន្ទាប់រហូតដល់ថ្ងៃទី ១៧ ខែឧសភាខាងមុខ។

ខណៈពេលដែលការប្រលងនៅតាមសាលាមួយចំនួនត្រូវបានលុបចោលសាលាខ្លះទៀតត្រូវបានពន្យារពេល។
ការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ឥណ្ឌាត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមករាកន្លងមក ហើយដំណាក់កាលទីបីនៃការចាក់វ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំបានចាប់ផ្តើមនៅថ្ងៃទី ១ ខែឧសភាកន្លងទៅនេះ។ ក្នុងនោះ វ៉ាក់សាំងដូសជាង ១៧៥ លានត្រូវបានផ្តល់ជូនប្រជាជននៅទូទាំងប្រទេស។
យ៉ាងណាមិញ ទិន្នន័យចុងក្រោយដែលចេញដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បាននិយាយកាលពីថ្ងៃពុធថា ការធ្វើតេស្តរកកូវីដ១៩ចំនួន ៣០៧.៥៨៣.៩៩១ នាក់លើប្រជាជនឥណ្ឌាត្រូវបានធ្វើឡើងរហូតដល់ថ្ងៃអង្គារ។
សូមជម្រាបបច្ចុប្បន្នប្រទេសឥណ្ឌាបានកំពុងគ្រប់គ្រង វ៉ាក់សាំងពីរប្រភេទគឺវ៉ាក់សាំង Covishield និងវ៉ាក់សាំង Covaxin។ ទន្ទឹមនឹងនេះដែរប្រទេសឥណ្ឌាបានទទួលនូវវ៉ាក់សាំងជាលើកដំបូងរបស់ខ្លួនដែលផលិតដោយរុស្ស៊ី Sputnik-V កាលពីថ្ងៃទី ១ ខែឧសភាផងដែរ៕
ប្រភព៖ ចិនស៊ិនហួរ
រក្សាសិទ្ធិដោយ៖CEN

