Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្ត្រាចារ្យចិន អំពាវនាវឱ្យមានប្រាក់ឧបត្តម្ភ ១ លានយ័ន ចំពោះទារកម្នាក់ ដើម្បីជុំវិញអត្រាកំណើតកើនឡើងក្នុងប្រទេសចិន

សាស្រ្តាចារ្យជនជាតិចិនម្នាក់បានទទូចដល់រដ្ឋាភិបាលខ្លួនឱ្យផ្តល់ប្រាក់ចំនួន ១ លានយ័ន (១៥៦.០០០ ដុល្លារ) ដល់ឪពុកម្តាយដែលទើបនឹងកើតបុត្រថ្មីៗ ដើម្បីជំរុញអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសខ្លួន ដែលបញ្ហានេះ បានធ្វើឱ្យមានការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការចំណាយថវិកានៃការចិញ្ចឹមកូន។

ជំរឿនប្រជាជនចុងក្រោយបង្អស់របស់ប្រទេសចិនបានបង្ហាញថា ប្រជាជនចិនបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងប៉ុន្មានទសវត្សនេះ ដោយរាប់ចាប់ពីឆ្នាំ ២០១០ ដល់ ២០២០។ ហើយអត្រានេះបានធ្វើឱ្យមានការភ័យខ្លាចថា កម្លាំងពលកម្មធ្លាក់ចុះរបស់ប្រទេសនឹងមិនអាចទ្រទ្រង់ប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើងនោះទេ។

លោក Liang Jianzhang សាស្រ្តាចារ្យនៅសាលាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Peking និងជាស្ថាបនិកក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ Ctrip ផងដែរបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Weibo របស់គាត់ថា ការចំណាយថិវកានេះ គឺនឹងត្រូវចំណាយ ១០% នៃ GDP របស់ចិនដើម្បីបង្កើនអត្រាកំណើតពី ១,៣ភាគរយ ទៅការជំនួសកម្រិតនៃ ២.៣ ភាគរយ ។

លោកបាននិយាយថា ចំនួននេះស្មើនឹង ១ លានយ័នក្នុងកូនម្នាក់ៗ ហើយអាចត្រូវបម្រុងទុកជាទម្រង់ប្រភេទសាច់ប្រាក់ជំនួយពន្ធ ឬឧបត្ថម្ភធនសម្រាប់គេហដ្ឋាន។ លោកបាននិយាយថា“ ខ្ញុំបាននិយាយជាមួយយុវជនជាច្រើននាក់ ហើយប្រសិនបើវាមានចំនួនរាប់សិបម៉ឺនយ័ន នោះជំនួយនេះ វាជាមូលដ្ឋានមិនលើកទឹកចិត្តអោយមនុស្សមានកូនម្នាក់ទៀតទេ” ។

លោក Liang បាននិយាយថា ការចំណាយនឹងត្រូវបានទូទាត់ដោយការចូលរួមវិភាគទាននាពេលអនាគតសម្រាប់សេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា“ ប្រសិនបើគ្រួសារមួយផ្តល់កំណើតដល់កូនម្នាក់ទៀតនោះការចូលរួមវិភាគទាននាពេលអនាគតរបស់កុមារនោះ ដល់សន្តិសុខសង្គមចំណូលពន្ធនឹងកើនឡើងលើសពី ១ លានយ័ន” ។

ការអត្ថាធិប្បាយនេះ គឺមាននិន្នាការនៅលើ បណ្តាញសង្គមWeibo កាលពីយប់ថ្ងៃអង្គារកន្លងទៅ ដោយអ្នកប្រើប្រាស់បានជជែកគ្នាថា តើការផ្តល់ជំនួយនេះ ជាការប្រើប្រាស់ចំណូលពន្ធរបស់ចិនសមហេតុផលឬអត់ ហើយថាតើ ១ លានយ័នគ្រប់គ្រាន់សម្រាប់ចំណាយលើការអប់រំដែរទេ។

អ្នកប្រើប្រាស់ ឈ្មោះ Rainy Wind បាននិយាយថា“ វាគួរតែធ្វើឱ្យបានឆាប់បំផុតប្រសិនបើ រដ្ឋាភិបាលរង់ចាំពីរបីឆ្នាំទៀតនោះ គ្មាននរណាម្នាក់ចង់សំរាលកូនទេ សូម្បីតែកូនមួយក្នុងតម្លៃ ២ លានយ័នក៏ដោយ” ៕
ប្រភព៖ Yahoo News
រក្សាសិទ្ធិដោយ៖CEN

×