Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចដោះលែង ពិធីការិនី កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោកកួយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ លោកកួយ សៅ ក៏បានចេញដីកាសម្រេច ដាក់ជនត្រូវចោទឲ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ។

ក្នុងដីកាសម្រេចនេះ លោក កូយ សៅ បានសម្រេចដូចតទៅ៖

១៖ ដាក់កញ្ញា មាន ពេជ្ររីតា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចដូចខាងក្រោម៖
ក. ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា
ខ. ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ
គ. ហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស

២៖ ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

៣៖ ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាម។

សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×