Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះ សាកសពអ្នកជំងឺកូវីដនៅឥណ្ឌា អណ្តែតពាសពេញទឹកទន្លេ ព្រោះតែកង្វះអុសដុត និងតម្លៃបូជាកើនឡើង

សាកសពហើមរលួយជាង ៤០ ត្រូវបានរកឃើញបានអណ្តាតនៅលើច្រាំងនៃទន្លេ Ganges ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា នៅព្រឹកថ្ងៃចន្ទ (១០ ឧសភា) ។ មនុស្សជាច្រើនជឿថា សាកសពទាំងនោះគឺជាអ្នកជំងឺ Covid-19 ដែលត្រូវបានគេបណ្តែតចុះទន្លេ ចេញពីក្នុងរដ្ឋ Uttar Pradesh។

យោងទៅតាម NDTV, សាកសពមួយដែលចំនួនត្រូវបានដុតឆេះអស់មួយផ្នែក ប្រហែលជាត្រូវបានគេបោះចោលទៅក្នុងទន្លេ ដោយក្រុមគ្រួសារដែលមិនអាចរកកន្លែងបូជា ឬបញ្ចុះសពពួកគេបាន។ ក្រុមមន្រ្តីក៏បានរាយការណ៍ផងដែរថា សាកសពអាចជាផ្នែកមួយ នៃការអនុវត្តការបូជាជនរងគ្រោះនៃ Covid-19 ស្ថិតនៅតាមដងទន្លេ Ganges នៅ Uttar Pradesh។

មន្រ្តីស្រុក Chausa លោក Ashok Kumar បាននិយាយថា សាកសពប្រហែលពី ៤០ ទៅ ៤៥ ត្រូវបានប្រទះឃើញអណ្តែត ប៉ុន្តែ លោកបានបន្ថែមថា ករណីនេះអាចមានរហូតជិត ១០០ សព។ លោកក៏បាននិយាយ សាកសពទាំងនោះ ត្រូវបានស្រង់យកមកដុតជាថ្មី ឬ កប់ឡើងវិញផងដែរ។

មន្រ្តីម្នាក់ទៀតនិយាយថា «សាកសពទាំងនោះ ស្ថិតក្នុងសភាពហើមរលួយ អាចមានរយៈពេលយ៉ាងតិច ៥ ទៅ ៧ ថ្ងៃ មកហើយ។ យើងត្រូវធ្វើការស៊ើបអង្កេតថា តើសាកសពទាំងនោះចេញមកពីប្រភពណា ដែលអាចមកពីទីក្រុងនៃរដ្ឋ Uttar Pradesh គឺ Bahraich ឬ Varanasi ឬ Allahabad»។

មន្រ្តីរូបនោះបន្តថា៖ «សាកសព គឺមិនចេញពីទីនេះទេ ព្រោះតំបន់យើងមិនមានប្រពៃណីបោះចោលសពនៅតាមទន្លេ»។

យោងតាម BBC ទន្ទឹមនឹងបញ្ហានេះផងដែរ អ្នកស្រុកនិងអ្នកសារព័ត៌មាន បានរាយការណ៍អំពីកង្វះអុសម្រាប់ដុតសាកសពអ្នកជំងឺកូវីដ១៩ និងតម្លៃកើនទាក់ទងនឹងពិធីបុណ្យសព ដែលបានធ្វើឱ្យក្រុមគ្រួសារគ្មានជំរើស គឺត្រូវតែបង្ខំចិត្តបោះសាកសពអ្នកជាទីស្រឡាញ់របស់ពួកគេចូលក្នុងទន្លេតែម្តងទៅ។

អ្នកស្រុកម្នាក់និយាយថា «ប្រជាជនក្រីក្រសាមញ្ញ គឺពួកគេពុំមានលុយសម្រាប់បង់ថ្លៃអាចារ្យភ្លក់ និងការចំណាយសម្រាប់ការបូជា នៅតាមមាត់ទន្លេនោះទេ។ ហេតុដូច្នេះ ទន្លេ គឺជម្រើសចុងក្រោយរបស់ពួកគេ ដើម្បីបោះចោលសាកសពចូលទៅក្នុងនោះ»។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌាបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ចំនួន ២២.៩៩១.៩២៧ នាក់ និង ២៥០.០២៥ នាក់បានស្លាប់។ តែទោះយ៉ាងណា អ្នកជំនាញជឿជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×