Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ ! ឧកញ៉ា ហេង សៀ ចេញលិខិតសុំអភ័យទោស និងសារភាពត្រង់ៗ លួចមានស្នេហា ជាមួយពិធីការិនីទូរទស្សន៍ កញ្ញា មាន ពេជ្រវីតា

ភ្នំពេញ ៖ ក្រោយរឿងរ៉ាវប្តឹងផ្តល់គ្នា ឡើងកក្រើក ខណៈឧកញ៉ា ហេង សៀ កំពុងសម្រាកព្យាបាលរបួស រីឯកញ្ញា មាន ពេជ្រវីតា ក៏ទើបតែត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាស្ននោះ ស្រាប់តែតែនៅពេលនេះ ឧកញ៉ាអាប់មុខមាត់ព្រោះរឿងស្រីក្មេង ហេង សៀ បានធ្វើលិខិតសុំទោសទៅដល់ថ្នាក់ដឹកនាំ សាធារណជន និងក្រុមគ្រួសារ ទាំងក្តីអាម៉ាសជាទីបំផុត ដែលខ្លួនបានលួចមានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងម្នាក់បែបនេះ។

តាមរយៈលិខិតសុំទោស១ច្បាប់ លោកឧកញ៉ា ហេង សៀ បានសរសេររៀបរាប់ថា «ខ្ញុំបាទលោក ឧកញ៉ា ហេង សៀ សូម អភ័យទោសចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារដែលរូប លោកលួចមានស្នេហាជាមួយអ្នកទី៣ គឺ កញ្ញាមាន ពេជ្ររីតា កន្លងមកខ្ញុំបាទ មានការសោកស្តាយជាទីបំផុត។

ឧកញ៉ា ហេង សៀ ក៏បានបញ្ជាក់ថា នៅថ្ងៃកើតហេតុនោះ បណ្ដាលមកពីកញ្ញ មាន ពេជ្ររីតា បានទំនាក់ទំនងឲ្យខ្ញុំមកជួប បន្ទាប់មកគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឲ្យ ខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ ។

អាស្រ័យហេតុនេះ ខ្ញុំបាទសូមថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា ក្រុមគ្រួសារ មេត្តាអភ័យទោសដល់រូប ខ្ញុំបាទផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×