ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១៣ ខែឧសភា នេះថា មនុស្សចំនួន ៥៥៨នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១៤០៤នាក់ ក្នុងនោះធ្ងន់ចំនួន ៨០២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ១៣៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ២នាក់ និងរបួស ៤៨នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ៤៥នាក់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៣៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៩២១៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៧៨៣៣គ្រឿង និងរថយន្តចំនួន ២១៣៨៥គ្រឿង ក្នុងនោះរថយន្តតូច ១៦៥៦៣គ្រឿង និងធំ ៤៨២២គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





