ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗបន្ទាប់ពីចេញពីធ្វើការសំណង់នៅជាប់ផ្ទះរួចចេញទៅងូតទឹកអណ្តូងខាងក្រោយផ្ទះតែអកុសលបណ្តាលឲ្យជនរងគ្រោះប្រកាច់ធ្លាក់ផ្កាប់មុខចូលអណ្តូងស្លាប់នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចជាប់និងវត្តជន្លង់ម្លូ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពមានឈ្មោះលាង បុលភេទប្រុសអាយុ ៣៩ ឆ្នាំមុខរប ធ្វើសំណង់ មានទីលំនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីឪពុករបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុខាងលើជនរងគ្រោះ មានឈ្មោះ លាងបុល ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើការសំណង់នៅជាប់ផ្ទះខណៈពេលដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះបានចេញពីធ្វើការរួចឆ្លៀតទៅងូតទឹកនៅអណ្តូងខាងក្រោយផ្ទះបន្ទាប់មកដោយសារតែដល់ម៉ោងបាយល្ងាចចេះតែឆ្ងល់ជនរងគ្រោះងូតទឹកយូរមិនឃើញមកវិញ រួចគាត់ក៏បានតាមទៅមើលដល់អណ្តូងទឹកស្រាប់តែឃើញជនរងគ្រោះបានធ្លាក់ចូលក្នុងអណ្តូងទឹក បន្ទាប់មកក៏នាំគ្នាលើកជនរងគ្រោះមកលើគោកជួយធ្វើចលនាតែអកុសលដោយគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យឃើញថាគាត់ស្លាប់ដោយសារលង់ទឹកពិតមែនបន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ ៖ សាមេត


