Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ ២​នាក់​ ពាក់ព័ន្ធ​ករណី​កាប់បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ​

​ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ បានសម្រេច​ឃុំខ្លួន​បុរស​២​នាក់ ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​កាប់បំផ្លាញ​ធនធានធម្ម ជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ តាម​បញ្ញត្តិ​មាត្រា​៦០ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​ជន​ត្រូវ​ចោទ​មាន ១.​ឈ្មោះ​ថែ​ល រិទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​២.​ឈ្មោះ​ឯម អំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្ជាយ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​នៅនឹងកន្លែង​កើតហេតុ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាប់រំលំ​ដើមឈើ និង​អារ​ជ្រៀក​ឈើ​ប្រភេទ​លេខ​(​ស្រឡៅ​) ជាច្រើន​ដើម រួមជាមួយ​វត្ថុតាង​រណារយន្ត​ចំនួន​១​គ្រឿង និង​ម៉ូតូ​កែច្នៃ​ចំនួន​១​គ្រឿង នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៣ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ក្នុង​យុត្តាធិការ​ស៊ើបសួរ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×