Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ស្រុត​ច្រាំងទន្លេ​នៅ​ឃុំ​ឬ​ស្សី​ស្រុក ឃុំ​កោះអណ្ដែត ស្រុក​ស្រី​សន្ធរ និង​ឃុំ​សូរគង ស្រុក​ង​មាស ប្រវែង​២.០០០​ម៉ែត្រ អាជ្ញាធរ​រៀបចំ​បាវ​ខ្សាច់​ការពារ​

​កំពង់ចាម ៖ បើតាម​ប្រភពពី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត កំពង់ចាម រួមជាមួយ​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​រៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​ដែល​បាន​បាក់ស្រុត​នៅ​ឃុំ​ឬ​ស្សី​ស្រុក ឃុំ​កោះអណ្ដែត ស្រុក​ស្រី​សន្ធរ និង​ឃុំ​សូរគង ស្រុក​ង​មាស សរុប​ប្រវែង​២.០០០​ម៉ែត្រ​។​

​គម្រោង​នេះ​អនុវត្ត​ដោយ​ក្រុមហ៊ុន រី​វើ​សាយ ឌី​វើ​ឡុ​ប​មិន ប​ច្ច​ប្បន្ន​ក្រុមហ៊ុន បាន​បូម​ខ្សាច់​ធ្វើ​ទ្រនាប់​បាត​ច្រាំង និង​បានដាក់​បាវ​ខ្សាច់ តម្រៀប​នៅ​ជាន់​ក្រោម សម្រេចបាន​ប្រមាណ​៣៥% ក្នុងនោះ ១-​ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ អនុវត្តបាន​ប្រវែង ៨០០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម​បាន​១០០​ម៉ែត្រ នៃ ច្រាំង​ដែល​បាក់ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ១.០០០​ម៉ែត្រ​។ ២.​ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ អនុវត្តបាន ៥០០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម នៃ​ប្រវែង​ច្រាំង​ដែល​បាក់ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ៥០០​ម៉ែត្រ​។ ៣.​ឃុំ​សូ​គង ស្រុក​កងមាស អនុវត្តបាន ២៥០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម នៃ​ប្រវែង​ច្រាំង​ដែល​បាក់ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ៥០០​ម៉ែត្រ​។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត បាន​ជុំ​រញ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​ប្លង់​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើតាម​ទីតាំង និង​ពេលវេលា​កំណត់​មុន​រដូវ​ទឹក​ឡើង​ខាងមុខនេះ​៕

រក្សាសិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×