Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញភាគថ្មីទៀតហើយ ! ភស្តុតាងក្រដាសប្រតិបត្តិការវេរប្រាក់ ឧកញ៉ា ហេង សៀ ផ្ទេរឲ្យខាងស្រី ពេជ្ររីតា ដោយមានទាំងបញ្ជាក់កំណត់សម្គាល់យ៉ាងពិសេសៗ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវប្តឹងផ្តល់គ្នាដ៏ក្តៅគគុក រវាងឧកញ៉ា ហេង សៀ និងពិធិការិនីទូរទស្សន៍ My Tv កញ្ញា មាន ពេជ្ររីតា ដែលនៅទីបំផុត ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

ប៉ុន្តែ ទន្ទឹមនឹងរឿងក្តីប្តឹងផ្តល់គ្នាដ៏កក្រើក រវាងអ្នកទាំងពីរ ដែលនៅតែជាប្រធានបទក្តៅ និងកំពុងចាប់អារម្មណ៍តាមដានពីសំណាក់មហាជន ក៏ស្រាប់តែពេលនេះ បានលេចធ្លាយនូវភស្តុតាងថ្មីៗ កំពុងបានត្រូវអ្នកលេងអុិនធើរណេត ចែករំលែកតៗគ្នា នៅតាមប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គមព្រោងព្រាត ដែលបង្ហាញប្រតិបត្តិការផ្ញើប្រាក់នៅក្នុងគណនីធនាគាររបស់ឧកញ៉ា ហេង សៀ ផ្ទេរទៅឲ្យគណនីធនាគារកញ្ញា មាន ពេជ្ររីតា ដោយមានទាំងការបញ្ជាក់ជាកំណត់សម្គាល់ផ្សេងៗគ្នាដូចខាងក្រោម៖

១. ទីមួយ នៅថ្ងៃទី២១ ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន ១៦៨ ដុល្លារ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សំរាប់លាភសំណាងស្គាល់ហ៊ា

២. ទីពីរ នៅថ្ងៃទី២ ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន ៣៥៩ ដុល្លារ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi

៣. ទីពីរ នៅថ្ងៃទី១៣ ខែមេសា វេលាម៉ោង9 និង 40នាទី គណនី Heng Sier បានផ្ទេរទឹកប្រាក់ ១៦៨ ដុល្លារ ឲ្យទៅគណនីខាងលើដដែល ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year

៤. ទីបីនៅថ្ងៃទី១៩ ខែមេសា គណនី Hong Sier បានផ្ទេរប្រាក់ចំនួន ១១១ ដុល្លារ ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់ខូវីដ19

៥. ទីប្រាំ ចំនួន ៥០ ដុល្លារ។ សម្រាប់ ប្រតិបត្តិការផ្ទេរប្រាក់ទាំងប៉ុន្មានដងខាងលើនេះ បើសរុបជាទឹកប្រាក់ គឺមានចំនួន 847$ (៨៤៧ ដុល្លារអាមេរិក) ។

សង្ឃឹមថាក្រដាសប្រតិ្តបត្តិការណ៍ផ្ញើលុយ នឹងត្រូវបានបកស្រាយពីភាគីសងខាង ថាតើពិត ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×