Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២ករណី ជាមន្ត្រី នៃក្រសួងផនការ

ភ្នំពេញ ៖ ក្រសួងផែនការបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ចំនួន១៥៤នាក់ ដែលក្នុងនោះមានចំនួន ០២រូប ជាមន្ត្រី នៃ ក្រសួងផែនការ រួមមាន៖

១.ឈ្មោះ លឹម សិរីសម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៨៩ ផ្លូវលេខ ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ត្រូវបានសង្ស័យឆ្លងពីប្អូនប្រុសរបស់គាត់ដែលមានមុខរបរផ្នែកសេវាដឹកជញ្ជូន ក្នុងអំឡុងចុង ខែមេសា ឬដើមខែឧសភា ឆ្នាំ២០២១ ដែលរូបគាត់ត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២១ ។ ឈ្មោះ លឹម សិរីសម្បត្តិ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅ ទីស្តីការក្រសួងផែនការ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

២.ឈ្មោះ ឆិល ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ១៨A ផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមន្ត្រីនៃអតីតអគ្គលេខាធិការដ្ឋាន ក.ជវ.ប ក្រសួងផែនការ ដែលត្រូវបានសង្ស័យឆ្លងវីរុសកូវីដ-១៩ ពីអ្នកជួលបន្ទប់ក្បែរខាងគ្នា នឹងត្រូវបានគេស្ដរក ឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ឈ្មោះ ឆិល ឧត្តម បានមកទទួលការចាក់វ៉ាក់ សាំងដូសទី១ នៅទីស្តីការក្រសួងផែនការកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់មករូបគាត់បានអវត្តមាន ពីទីស្តីការក្រសួង និងបានស្នាក់នៅបន្ទប់ជួលរបស់គាត់រហូតដល់មានករណីឆ្លងវីរុសកូវីដ-១៩ នេះឡើង ដោយមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅឡើយទេ។

ក្រសួងផែនការក៏បានជូនដំណឹងជូនដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺទាំង០២រូបខាងលើ ដោយផ្ទាល់ ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខ ភាពចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំង ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡី ស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕រក្សាសិទ្ធិដោយ: ចេស្តារ

×