ភ្នំពេញ ៖ គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានករណីចោរគាស់ផ្ទះអ្នកលក់ឡេអនឡាញ និងជាតំណាងចែកចាយឡេដ៏ធំមួយ ប្រចាំទឹកដីបឹងសាឡាង ប្រមូលយករបស់របរទ្រព្យសម្បត្តិមានៗតម្លៃ រួមទាំងលើកយកទូដែកដែលបានអះអាងថា ផ្ទុកលុយប្រហែលជាង ១០ ម៉ឺនដុល្លារ ដោយសារតែគាត់ និងសមាជិកគ្រួសារទាំងអស់សរុប ៧ នាក់ ជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ។

តែទោះយ៉ាងណា ស្រ្តីអ្នកលក់ឡេអនឡាញរូបនេះ ដែលទើបបានធ្វើចត្តាឡីស័កប្រហែលជិត១សប្តាហ៍ និងទើបតែទ្រហ៊ោយំបាន១ថ្ងៃ ព្រោះរន្ធត់ចិត្តខ្លាំង ពេលដឹងថាចោរគាស់ផ្ទះប្រមូលយកលុយកាក់ មាស ពេជ្រ និងលើកទាំងទូដែកទម្ងន់១០០គីឡូ គ្មានសល់ នៅពេលនេះ គាត់បានជាសះស្បើយមុនគេ ក្នុងចំណោមសមាជិកគ្រួសារកូនៗ៦នាក់ផ្សេងទៀត ដែលមិនទាន់ជាសះស្បើយនៅឡើយ។

ជាក់ស្តែង កាលពីព្រឹកមិញនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ គាត់បានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក និងបាន Live វីដេអូ នៅលើកង់បី (PassApp) តាមដងផ្លូវ រហូតដល់ច្រកចូលផ្ទះ ស្ថិតនៅតំបន់បឹងសាឡាងតែម្តង។ ពេលមកដល់ផ្ទះ គាត់ក៏បានបង្ហាញពីទីកន្លែងក្រុមចោរបានធ្វើការកាត់ផ្តាច់ប្រព័ន្ធខ្សែកាមេរ៉ាសុវត្ថិភាព និងកន្លែងបន្ទប់ទុកទ្រព្យសម្បត្តិលុយកាក់ ឯកសារដីធ្លី និងកន្លែងដាក់ទូដែកនៅសល់តែប្រអប់ឈើប៉ុណ្ណោះ ខណៈគ្រប់ទីកន្លែងថតទូដទៃទឪត ក៏ត្រូវបានរើកកាយខ្ទេចខ្ទីគ្មានសល់។
ក្រោយពីបានឃើញបែបនេះ មហាជនពិតជាសម្តែងនូវក្តីអាណិតអាសូរដល់គាត់ជាខ្លាំង។ ប៉ុន្តែ មានមនុស្សមួយចំនួនទៀត ក៏ហាក់នៅតែសើចចំអកដាក់គាត់ថា នេះហើយមកពីមូលហេតុការសម្ញែងអួតលុយទាំងគីបៗខ្លាំងពេក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង