មនុស្សយ៉ាងតិច ៤០ នាក់ ត្រូវបានសម្លាប់ និង ២៣ នាក់ រងរបួស នៅពេលយន្តហោះអ្នកដំណើរបង់ក្លាដេស បានជួបគ្រោះថ្នាក់ធ្លាក់នៅជិតព្រលានយន្តហោះ Kathmandu កាលពីថ្ងៃចន្ទ ។
អ្នកនាំពាក្យប៉ូលីស Manoj Neupane បានប្រាប់ AFP ថា៖ «មនុស្ស ៣១ នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ៩ នាក់ បានស្លាប់នៅឯមន្ទីរពេទ្យ២កន្លែង នៅក្នុង Kathmandu និង ២៣ នាក់ ផ្សេងទៀត បានរងរបួស» ។
លោកក៏បានបញ្ជាក់ថា មានអ្នកដំណើរ ៦៧ នាក់ និងក្រុមអាកាសយានិកនៅលើយន្តរបស់ក្រុមហ៊ុន US-Bangla Airlines មកពី Dhaka ៕ ចន្ទី