Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ចេញការពារក្តី និងស្វែងរកយុត្តិធម៌ជូន កញ្ញា មាន ពេជ្ររីតា រហូតដល់ទីបញ្ចប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ចេញការពារក្តី និងស្វែងរកយុត្តិធម៌ ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ។ នេះបើតាមលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានប្រាប់កាសែតក្នុងស្រុក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia បានបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន។ កញ្ញា មាន ពេជ្ររីតាបដិសេធបែបនេះ បន្ទាប់ពី ឧកញ៉ា ហេង សៀ បានបញ្ចេញនូវលិខិតសុំទោសមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។

បន្ទាប់មក ក៏មានរូបភាពអាសអាភាសមួយចំនួន ត្រូវបានផ្សព្វផ្សាយ ដោយក្រុមឧក្រិដ្ឋជន ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។

តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចបានបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថា ម្តងមានទំនាក់ទំនងស្នេហា ស៊ីជម្រៅ ម្តងចោទថាជា ស្រ្តីលក់ខ្លួន បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់នាង។ ក្រុមមេធាវីនៅពេលនេះកំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×