Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចាក់វ៉ាក់សាំងទី២លាន និងទី១លាន ត្រូវបានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយដឹងគុណ មិនអាចបំភ្លេចបានឡេីយ

ភ្នំពេញ ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ គ.វ.ក-១៩ សហការជាមួយ អនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងការពារជាតិ បានរកឃេីញអ្នកចាក់វ៉ាក់សាំងទី២លាននាក់ គឺស្រ្តីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ មានស្វាមីឈ្មោះ សៀន ពិសិដ្ឋ ជាជាងពិតាន។

ស្រ្តី ទិត ចិន្តា និងស្វាមី សៀន ពិសិដ្ឋ បច្ចុប្បន្នស្នាក់នៅម្តុំទួលពង្រ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិសែនជ័យ ដោយជួលបន្ទប់នៅគ្នា ៣នាក់ (សាមីខ្លួន ស្វាមី និងប្អូនប្រុសថ្លៃ ជាជាងពិតាន)
មានមុខរបរជាកម្មកររោងចក្រ កាត់ដេរសម្លៀកបំពាក់ លី ឌីស្តារ នៅម្តុំព្រៃស។ លេខទូរស័ព្ទ: ០៧៨ ៦៨៩ ២៧៤។ អត់ទាន់មានកូនទេ។ ស្រុកកំណេីតនៅ ភូមិអណ្តូង ឃុំជេីងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង
មានបងប្អូនបង្កេីត ២នាក់៖ សាមីខ្លួន និងបងប្រុស ជាអ្នកបេីកឡានកុងតឺន័រ។

នារសៀលនៃថ្ងៃដដែល នេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ៖ – សាច់ប្រាក់ចំនួន ១0 លានរៀល – អង្ករ ១០០ គីឡូក្រាម – ទឹកត្រី ២ យូរ និងទឹកស៊ីអីវ ២ យូរ – មីម៉ាម៉ា ១ កេសធំ (៦ កេសតូច) – ប្រេងឆា ២លីត្រ និង ស្កសរ ២ កញ្ចប់ (២ គីឡូក្រាម) និង – ត្រីខកំប៉ុង ចំនួន ០១កេះធំ (៦ យួរ) ប្រគល់ជូនស្ត្រី ទិត ចិន្តា ខាងលេី ដោយផ្ទាល់ រួចរាល់ហេីយ។

គួររំលឹកដែរថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន ដែលមានដូចខាងក្រោម៖ លោក ប៉ាន់ សុវណ្ណរិទ្ធិ អាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ ទូរស័ព្ទលេខ ០៨ ៦ ២៩៣ ២៨៨ មុខរបរ លក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញមានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកថវិកា ចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

បន្ថែមលេីនេះ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានពាំនាំថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនមានដូចជា៖ សាច់ប្រាក់ចំនួន ៥លានរៀល បន្ថែមលេីប្រាក់ដែលបានប្រគល់លេីកមុនរួចហេីយ បង្រ្គប់ចំនួន ១០លានរៀល
អង្ក ១០០ គីឡូក្រាម ទឹកត្រី ២ យួរ និងទឹកសីអីវ ២ យួ មីម៉ាម៉ា ១កេសធំ (៦ កេសតូច) ប្រេងឆា ២លីត្រ និងស្កសរ ២ កញ្ចប់ និងត្រីខកំប៉ុង ០១កេះ ធំ (៦យួរ) ប្រគល់ជូនបុរសទី១លានខាងលេី រួចរាល់ហេីយដែរ។

អ្នកចាក់វ៉ាក់សាំងទី១លាន និងទី២លាន ខាងលេី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រកបដោយក្តីរំភេីបឥតឧបមា និងការដឹងគុណមិនអាចបំភ្លេចបានឡេីយ នូវគុណូបការ:ដ៏ថ្លៃថ្លាជាទីបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែផ្តល់វ៉ាក់សាំងដល់ពួកគាត់ និងប្រជាជនជាង២លានរួចមកហេីយនេះទេ គឺថែមទាំងផ្តល់នូវអំណោយទី១លាន និងទី២លាន ដ៏ច្រេីនសន្ធឹកសន្ធាប់ ប្រគល់ដល់ពួកគាត់នាពេលនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×