ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោងល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃសនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ។ ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះអាចអូសបន្លាយពេលដល់ច្រើនថ្ងៃទៀតផង ការងារថ្ងៃនេះជួបការលំបាកខ្លាំងត្រូវរាំងស្ទះ។ ចំណែកបញ្ហាលុយកាក់វិញនោះជះឥទ្ធិពលដល់ខ្ទង់ចំណូលទាំងស្ត្រីបុរសមិនត្រូវនាំយករឿងរ៉ាវដាក់ខ្លួនឡើយ ជាពិសេសក្រុមមនុស្សដែលថាស្តីអោយរឿងរ៉ាវអាក្រក់ៗដាក់ចំពោះយើងគប្បីធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់យឺតហើយបើជួញទីឆ្ងាយទៀតសោតប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយកើតមានភាពប្រទាំងប្រទើសដោយសារក្រុមមនុស្សបង្កបញ្ហាទុកអោយ។ រីឯមនោសញ្ចេតនាត្រូវរក្សាភាពនឹងនរចៀសវាងឈ្លោះប្រកែកនិងធ្វើអោយប៉ះពាល់ដល់មនោសញ្ចេតនាទាំងសងខាង៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង៧យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦ ។
-សូមខមិន ៦៨៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះការប្រកបការងារលោកអ្នកមានការជឿនលឿនច្រើនផ្នែកក្នុងនោះមិនថាជារឿងការងារប្រាក់កាស ឬរឿងផ្ទាល់ខ្លួននោះឡើយ។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបរកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយគឺថាមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាមនោសញ្ចេតនាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងល្អប្រពៃគួរសម៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ១១១ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយទេ ដូចនេះទោះធ្វើអី្វក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។ ការងារលោកអ្នកក៏ជួបការលំបាកច្រើនសមត្ថភាពខ្សោយ អារម្មណ៍មិននឹងនរ ហេតុនេះកាន់តែជះឥទ្ធិពលច្រើនដល់ការងារ។ ចំណែកបញ្ហាលុយកាក់វិញអាស្រ័យដោយមានទំនាក់ទំនងល្អអ្នកនឹងមានឱកាសច្រើនដើម្បីរកប្រាក់ទោះបីចំណូលមិនខ្ពស់ តែអាចចាត់ទុកថាល្អឥតខ្ចោះក្នុងគ្រាលំបាកនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនវិលត្រឡប់មកវិញផង។ ចំណែកមនោសញ្ចេតនាវិញនោះអ្នកបានរៀបការឬកំពុងស្រឡាញ់គ្នាគឺមានសេចក្តីសុខបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនិងលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីឡើងខ្ពស់។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងការងារចាស់ ឬកិច្ចការងារដែលសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។ ចំពោះការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯមនោសញ្ចេតនាទាំងពីរនាក់ត្រូវជជែកគ្នាអោយបានច្រើនដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់គ្នាទើបមនោសញ្ចេតនារីកចម្រើនល្អ។ សុខភាពត្រូវព្យាយាមហាត់ប្រាណកាត់បន្ថយការបរិភោគអាហារដែលមានជាតិហឹលនិងខ្លាញ់៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើអ្វីសម្រេចជោគជ័យ ពិសេសនឹងងាយទទួលផលមកវិញផងដែរ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់អោយបានត្រឹមត្រូវ ទើបគ្មានរឿងចម្រូងចម្រាសជាមួយអ្នកដទៃ។ ការរស់នៅវិញលោកអ្នកគួរប្រយ័ត្នប្រយែងក្នុងការជួយយកអាសាគេ។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនអោយគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ៧៧និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតលោកអ្នកមិនមានអ្វីជាឧបសគ្គធំចូលមកយាយីទេ ប៉ុន្តែក្រៅពីនេះបើមានការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ មានភាពផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ នៅក្នុងពេលនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តក៏មានខ្ពស់ផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញសម្រាប់អាជីវករមានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែងឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ ចំពោះបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំវិញកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុកវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេ ម្ល៉ោះហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ ការប្រកបការងារនៅក្នុងថ្ងៃនេះចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយព្រោះតែសំដីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយនាំមានតែរឿងសៅហ្មងដាក់គ្នា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ រាល់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅមុខដូចសព្វមួយដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងមិនតិចដែរ ដើម្បីសម្រេចអោយបានដល់គោលបំណងដែលចង់បាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានខ្លះទៀតដែរ។ រីឯបញ្ហាគូស្នេហ៍ការចេះយល់ចិត្តគ្នាជាការប្រសើរបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីក៏ដោយក៏តែងផ្តល់ផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ ការរស់នៅមានភាពសុខដុមនៅក្នុងរង្វង់គ្រួសារបើមានបញ្ហាជម្លោះវិវាទគឺជាពេលវេលាល្អក្នុងការដោះស្រាយផង។ បើលោកអ្នកជាអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបមុខជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំវិញនោះត្រូវបន្ថែមភាពផ្អែមល្ហែមនិងអណ្តែតអណ្តូងបន្តិចដើម្បីអោយមនោសញ្ចេតនារីកចម្រើនកាន់តែខ្លាំង ហើយបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយចង់ផ្សំផ្គុំគ្រួសារពេលនេះក៏ជាពេលវេលាល្អដែរ៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីនោះទេ ព្រោះតែការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការជឿនលឿនទៅមុខយ៉ាងរហ័ស។ ចំណែកមនោសញ្ចេតនាពុំទាន់មានឱកាសបានជួបមនុស្សដូចប្រាថ្នាទេ។ រីឯបញ្ហាសុខភាពវិញនោះយកចិត្តទុកដាក់ថែទាំសុខភាពស្បែក៕

