Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ៖ មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងកូវីដ១៩ មកលើខ្លួនឯង

ភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ តែងតែសង្ឃឹមថាពេលចប់បេសកកម្ម បានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលើខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងឲ្យបានចប់ចុងចប់ដើម។

មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ដែលឆ្លងជំងឺកូវីដ១៩បានរៀបរាប់ថា សូមអគុណបងប្អូនទាំងអស់ ដែលតែងតែបារម្ភពីពួកខ្ញុំចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលើខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដើម ខ្ញុំសូមប្តេជ្ញាចិត្តថាបើមានឪកាសម្តងទៀតខ្ញុំនឹងលះបង់ដើម្បីប្រទេសជាតិរបស់ខ្ញុំបងប្អូនដែលនៅតំបន់ក្រហមគួយល់ពួកខ្ញុំផងជាពិសេសខ្ញុំសូមអគុណដល់ ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយពីជំងឺ ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×