ភ្នំពេញ ៖ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៨ព្រះវស្សា យាងចូល៦៩ ព្រះវស្សា ។
សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់តែងយកអស់ព្រះកាយពល និងព្រះរាជបញ្ញាញាណមិនចេះនឿយហត់ បំពេញព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តមចំពោះជាតិ និងសាសនា។
នាឱកាសប្រកបដោយនក្ខត្តឫក្សឧដុង្គឧត្ដមថ្លៃថ្លា «ទូលព្រះបង្គំ-ជាខ្ញុំ ទាំងអស់គ្នា នៃមជ្ឈមណ្ឌលព័ត៌មាន CEN សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈប្រកដោយព្រះរាជឫទ័យជ្រះថ្លា និងព្រះរាជសកម្មដ៏ឧដុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់លើត្បូង ដែលជាអង្គព្រះមហាក្សត្រប្រកបដោយ ទសពិធរាជធម៌ ក្នុងការបំពេញព្រះរាជកិច្ចដ៏មហាធំធេង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងកូនចៅប្រជារាស្ត្រទូទៅ ឆ្ពោះទៅវឌ្ឍនភាព វិបុលភាព ជឿនលឿន ជីវភាពសម្បូរសប្បាយ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស សុភមង្គល និងរុងរឿងថ្កុំថ្កើនជានិច្ច។
សូមក្រាបបង្គំទូលថ្វាយ ពីទូលព្រះបង្គំ-ជាខ្ញុំ ទាំងអស់គ្នា នៃមជ្ឈមណ្ឌលព័ត៌មាន CEN ៕


