ភ្នំពេញ ៖ រឿងដែលកក្រើកលើបណ្តាញសង្គមហ្វេសប៊ុក និងកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន គឺលោកជំទាវ ខុង លីស៊ីអាណា ភរិយាលោកឧកញ៉ា ឌួង ងៀប បានចេញមកលាតត្រដាងរឿងអាស្រូវស្នេហារបស់ប្តីខ្លួន ដែលលួចលាក់មានស្រីកំណាន់ រហូតចុះចោលផ្ទះសម្បែង និង យកលុយទិញរថយន្តទំនើប ធ្វើផ្ទះវីឡាឲ្យស្រីកំណាន់។

ការលាតត្រដាងរឿងអាស្រូវដែលលាក់ទុកចាច្រើនឆ្នាំមកនេះ បានធ្វើធ្វើឡើងតាមរយៈសន្និសីទកាសែតកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងសន្និសីទកាសែតលោកជំទាវ ខុង លីស៊ីអាណា ក៏បានបង្ហាញមុខមាត់ស្រីកំណាន់ របស់លោកឧកញ៉ា ឌួង ងៀប ដើម្បីឲ្យសាធារណជនបានដឹងថែមទៀតផង។
ថ្លែងនៅក្នុងសន្និសីទកាសែត លោកជំទាវ ខុង លីស៊ីអាណា បាននិយាយរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្ត អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលជាប្ដី (ឌួង ងៀប) បានមានទំនាក់ទំនងស្នេហា លួចលាក់ជាមួយស្ត្រីវ័យក្មេងឈ្មោះ ប្រាក់ ស៊ីណា។

លោកជំទាវ ខុង លីស៊ីអាណា បានបញ្ជាក់ថា “ប្តីនាងខ្ញុំមានស្រីនៅខាងក្រៅឈ្មោះ ប្រាក់ ស៊ីណា និងបានយកលុយជាច្រើន ទៅសងអគារភូមិគ្រឹះទី១ ទី២ ដែលធ្វើឲ្យនាងខ្ញុំជំពាក់លុយធនាគាររាប់សិបលានដុល្លារ ដែលនាងខ្ញុំម៉ែកូនទាំង៥រូប រងវិបត្តិទាំងផ្លូវកាយផ្លូវចិត្តរាល់ថ្ងៃ។ …នាងខ្ញុំប្តឹងផ្តល់ជាមួយស្ត្រីឈ្មោះ ប្រាក់ ស៊ីណា គឺជាសាហាយស្មន់ប្តីនាងខ្ញុំ ដែលប្តឹងនាងខ្ញុំបានយកលុយទៅសង់ភូមិគ្រឹះចំនួនពីរ។ នាងខ្ញុំបានប្តឹងប្តីនាងខ្ញុំ ពីបទឯកពន្ធភាពទៅតុលាការ តុលាការកំពុងតែចាត់វិធានការតាមផ្លូវច្បាប់ សុំឲ្យសម្តេចទាំងពីរជួយរកយុត្តិធម៌នាងខ្ញុំ និងកូននាងខ្ញុំ ឌួង ឆាយ ផង។ នៅថ្ងៃទី១៩ ឧសភា ខ្ញុំនឹងចូលតុលាការដើម្បីនឹងការលែងលះ។ ប្តឹងនាងខ្ញុំញុះញង់កូនប្រសារឲ្យមកធ្វើបាបកូនខ្លួនឯង នាងខ្ញុំមិនអាចនៅស្ងៀមទេ ”។

ករណីនេះ លោកជំទាវ ខុង លីស៊ីអាណា បានប្តឹងផ្តល់គ្នាជាមួយស្ត្រីឈ្មោះ ប្រាក់ ស៊ីណា ទៅតុលាការចាត់ចែងជាបណ្តោះអាសន្ន នូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លានដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ពីនារីឈ្មោះ ប្រាក់ ស៊ីណា។
សូមជម្រាបថា លោកជំទាវ ខុង លីស៊ីអាណា បានប្តឹងស្រ្តីរូបស្រស់ ប្រាក់ ស៊ីណា ស្រីកំណាត់លោកឧកញ៉ា ឌួង ងៀប ទៅតុលាការ អំពីការចាត់ចែងជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិនានា។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេច ចាត់ចែងជាបណ្ដោះអាសន្នលេខ ៣៨២ ស ដ រ ឲ្យ ចាត់ចែងជាបណ្ដោះអាសន្ន នូវទ្រព្យសម្បត្តិនានា ប្រមាណជាង ៤លានដុល្លារសហរដ្ឋអាមេរិក ហើយ ត្រូវបានអាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញ ចុះអនុវត្តន៍ដីការសម្រេចកាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡា ២កន្លែងស្ថិតនៅភូមិ គោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយថ្ងៃដែលអាជ្ញាសាលា ចុះអនុវត្តន៍ដីកាក៏ឃើញមានការអន្តរាគមន៍ព្រោងព្រាតផងដែរ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ



