Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាល ចាប់ខ្លួនកូនប្រសារបស់ឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រី ថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានថ្លែងថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនកូនប្រសារបស់ឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ជនដែលបានជួលមនុស្សប្រុស-ស្រី ថតរូបអាសអាភាស គឺកូនប្រសារបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

កូនប្រសារបស់ឧកញ៉ា ហេង សៀ បានទៅជួលមនុស្សប្រុស-ស្រីមួយគូ មកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយ តាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិ ឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា រួមមេត្រីជាមួយឧកញ៉ា ហេង សៀ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×