Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បើកទៅបុករះម៉ូតូ២គ្រឿង រួចបន្តបើករត់ទៅបុករះតូបលក់កាហ្វេ និងបង្គោលស្លាកប៉ាណូ ទើរទៅមុខលែងរួច

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូ២គ្រឿង ពីក្រោយកំពុងរងចាំស្តុប បណ្តាលឲ្យម្ចាស់មូតូរងរបួសស្រាល ចំណែកឯរថយន្តបង្កព្យាយាមបើករត់ ទៅដល់ជិតបុរីអង្គរ ជ្រុលទៅបុករះបង្គោលស្លាកប៉ាណូ២ដើម និងតូបកាហ្វេមួយតូបទៀត រងការខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃសៅរ៍ទី១៥ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ចំណុចរង្វង់មូលកាំកូ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូ២គ្រឿង កំពុងតែរងចាំស្តុបម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1-GZ 0074 ជិះដោយបុរសម្នាក់និងម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER Xពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ1-GA 7804ជិះដោយបុរសម្នាក់ដូចគ្នា ស្រាប់តែភ្លាមៗនោះដែរ គេបានឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-2177 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ពីក្រោយក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមកបុកពីក្រោយម៉ូតូ២គ្រឿង ពេញទំហឹងបណ្តាលឲ្យម៉ូតូដួល រងរបួសម្ចាស់ម៉ូតូទាំង២នាក់ស្រាល រួចម្ចាស់រថយន្តបង្កព្យាយាម បើករត់គេចខ្លួនរហូតទៅដល់ជិតបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរេចង្កូតជ្រុលទៅបុករះបង្គោលស្លាកប៉ាណូ បាក់២ដើម និងថូផ្កា តូបកាហ្វេរងការខូចខាតទាំងស្រុង ចំណែកឯរថយន្តបង្កវិញ និងម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់បាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចបានទំនាក់ទំនង ទៅខាងជំនាញក្រុង ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូ២គ្រឿង និងរថយន្តបង្កទៅរក្សាទុកនៅ ការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត

×