ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានស្គាល់ច្បាស់ហើយ ពីតារាចម្រៀងស្រីរូបស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ ដែលធ្លាប់ជាបេក្ខនារី ចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កាលពីឆ្នាំ ២០១៤ កន្លងទៅ។
តែបើទោះជាពុំទទួលបានជ័យលាភីក្តី តែកញ្ញាបានឆក់យកការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ៗគ្នា ហើយចាប់ពីពេលនោះមក កញ្ញា បាន មុន្នីល័ក្ខ ក៏បានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសសម្រាប់ការ Cover បទចម្រៀងមនោសញ្ចេតនាបកស្រាយឡើងវិញ នូវបទពីដើមយ៉ាងពិរោះៗ នៅលើបណ្តាញសង្គមជារឿយៗ។

ពិតមែនហើយ គ្មានមនុស្សណាម្នាក់ ដែលចង់សម្ងំចាប់យកអាជីពមុខរបរតែមួយមុខនោះទេ។ ជាក់ស្តែង ក្រៅពីអាជីពជាអ្នកចម្រៀងដ៏ល្បីឈ្មោះក៏ពិតមែន តែស្រីស្អាតរូបស្រស់សាច់សទ្រលុកទ្រលន់មួយដួងនេះ នៅក្នុងឱកាសគ្រាដែលមនុស្សម្នាជាច្រើនកំពុងចាប់មុខរបរលក់ទូរេនតាមអនឡាញ ព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានចាប់យកមុខរបរបន្ទាប់បន្សំនេះផងដែរ ហើយសង្កេតឃើញថា មានការគាំទ្រយ៉ាងច្រើនពីអតិថិជន។
តែទោះយ៉ាងណា ក្រោយពីបានឃើញ កញ្ញា បាន មុន្នីល័ក្ខ ចាប់ផ្តើមលក់ទុរេននឹងគេដែរ ក៏ស្រាប់តែមានមនុស្សម្នាក់ ដែលមានចិត្តច្រណែន ក៏បានចេញមកទើសបែបនេះថា «តារាចម្រៀងធ្លាក់ខ្លួនដល់ថ្នាក់ដើរលក់ទុរេនផង»។

បន្ទាប់ពីបានឃើញគេនិយាយបែបនេះភ្លាម ស្រាប់តែ កញ្ញា បាន មុន្នីល័ក្ខ ឆ្លើយតបដោយចិត្តត្រជាក់បែបនេះទៅវិញថា៖ «ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាឲ្យអ្នកផ្សេងចឹងណាបង សម្រាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ អគុណសម្រាប់ពាក្យនេះ ដែលធ្វេីឲ្យខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









