នេះជារឿងដ៏គួរឲ្យប្លែកខ្លាំងណាស់ នៅពេលដែលបានដឹងថា ប្រជាជនថៃហាក់កំពុងមានតម្រូវការខ្ពស់ សម្រាប់អាហារសាច់កណ្តុរ ស្ថិតនៅតំបន់ភាគឦសាន ខណៈពួកគេកំពុងបង្កើតប្រតិបត្តិការចិញ្ចឹមសត្វកណ្តុរនៅខេត្ត Surin នៃតំបន់ Isaan ប្រទេសថៃ។

យោងតាម Naewna សត្វកណ្តុររស់១គីឡូក្រាម ពីកសិដ្ឋាន Saothong មានតម្លៃដល់ ១៥០ បាត (ជាង ៤ ដុល្លារ) ខណៈពេលដែលសត្វកណ្តុរធ្វើរួច ១គីឡូក្រាម តម្លៃ ២៥០ បាត (ជិត ៨ ដុល្លារ)។ ជឿឬមិនជឿកសិដ្ឋាន គឺថាកសិដ្ឋាននេះទទួលបានការបញ្ជាទិញយ៉ាងតិច ៣០០ គីឡូក្រាម រៀងរាល់ខែ ដែលនាំមកនូវប្រាក់ចំណេញរហូតដល់ជិត ២៥០០ ដុល្លារ ឯណោះ។

ក្រៅពីបង្កាត់ពូជសត្វកណ្តុរផ្ទាល់ខ្លួន កសិដ្ឋាន Saothong ក៏ទិញកណ្តុរពីអ្នកស្រុកក្នុងតម្លៃ ៥០ បាត (ជាង១ដុល្លារ) ក្នុង១កណ្តុរ។ Sawanapa Puemmee គឺជាអតិថិជនម្នាក់មកពីកសិដ្ឋានមួយ បានកោតសរសើរដល់ Saothong ចំពោះកណ្តុរដែលមានតម្លៃសមរម្យ និង មានគុណភាពខ្ពស់។ នាងក៏បានបន្ថែមទៀតថា នាងចូលចិត្តហូបសាច់កណ្តុរជាមួយគ្រួសារផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
