ភ្នំពេញ ÷ មានការភ្ញាក់ផ្អើលមួយ ដោយបាក់ដងសន្ទូច បណ្តាលឲ្យសង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋ នៅជិតនិងការដ្ឋានចិនដែលកំពុងតែសាងសង់មួយកន្លែង រងការខូចខាតផ្នែកដំបូលខាងលើ និងបាក់ពិតានខាងមុខសំណាងល្អ មិនមានកម្មករនៅក្នុងនោះរងរបួសឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកម្មករនៅក្នុងការដ្ឋានចិន ដែលកំពុងសាងសង់ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយពួកគាត់កំពុងតែបំពេញការងារ ដោយឡែកដោយសារតែរថយន្តស្ទូចមួយគ្រឿងនេះ បានកំពុងតែស្ទូចដែក ដើម្បើដាក់ចូលក្នុងរដ្ឋាន បន្ទាប់មកក៏បានផ្អៀងមួយចំហៀង បណ្តាលឲ្យដងសន្ទូចបាក់ទៅមុខ សង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋមួយខ្នង រងកាខូចខាតផ្នែកពិតាន និងដំបូលខាងមុខទាំងស្រុង ដោយបញ្ជាក់ពីខាងម្ចាស់រថយន្តស្ទូច ដោយដែកនោះធ្ងន់លើសទំងន់ពេក ទើបឲ្យដងសន្ទូចបាក់តែម្តងទៅ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្រះចក ចុះមកដល់រួចពិនិត្យឃើញថា មិនមានគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែដំបូលផ្ទះខាងលើ និងពិតាននៅក្រោម ក៏ឲ្យម្ចាស់ការដ្ឋានធ្វើការដោះស្រាយជាមួយនិងម្ចាស់ផ្ទះ ដោយភាគីម្ចាស់ការដ្ឋាន ព្រមសងជាសំណងក្នុងការជួសជុល ឲ្យម្ចាស់ផ្ទះបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖សា មេត




