Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេប៉េអឹម ៖ ករណីទំនាស់រឿងដីធ្លីរវាងលោក ភិន ស៊ុនថៃ មន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យ និងដីផ្លូវរបស់រដ្ឋ យូរឆ្នាំមកហើយ មិនទាន់មានការដោះស្រាយបញ្ចប់

ខេត្តបន្ទាយមានជ័យ ៖ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានឃើញការបង្ហោះព័ត៌មានក្នុងគណនីឈ្មោះ “ខ្លាតូច អ្នកសារព័ត៌មាន” ដែលមានចំណងជើងថា “លោក ភិន ស៊ុនថៃ មន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យ រំលោភយកដីផ្លូវរបស់រដ្ឋហើយហាមឃាត់គ្រឿងចក្រមិនឱ្យធ្វើផ្លូវដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន..!”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យើងខ្ញុំ ជាកងរាជអាវុធហត្ថ សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់នូវព័ត៌មាននេះ ទោះបីព័ត៌មាននេះពិត ឬមិនពិត ក៏យើងខ្ញុំទទួលយកដោយរីករាយ។

កងរាជអាវុធហត្ថ នឹងធ្វើការស្រាវជ្រាវឱ្យឃើញការពិត ដើម្បីបង្ហាញអំពីការគ្រប់គ្រង ដឹកនាំបញ្ជា និការទទួលខុសត្រូវ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្រោមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប។”

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរជម្រាបជួនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ករណីទំនាស់រឿងដីធ្លីនេះយូរឆ្នាំមកហើយ មិនទាន់មានការដោះស្រាយបញ្ចប់នៅឡើយ ហើយដីនេះជាកម្មសិទ្ធិរបស់ឪពុកម្តាយ លោកអនុសេនីយ៍ត្រី ភិន ស៊ុនថៃ អត្តលេខ១៩៦៩៧៥ ជាជំនួយការការិយាល័យរដ្ឋបាល កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារម្តាយរបស់គាត់ បានជូនឪពុកទៅព្យាបាលជំងឺ គាត់និងក្រុមគ្រួសារបានមកប្រាប់អ្នកដែលឈួសឆាយធ្វើផ្លូវ ឱ្យផ្អាកដំណើរការ រងចាំការដោះស្រាយសិន។ តាមរូបថតជាក់ស្តែង លោកអនុសេនីយ៍ត្រី ភិន ស៊ុនថៃ មិនបានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថនោះទេ គាត់ជាពលរដ្ឋមួយរូបប៉ុណ្ណោះ។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី ទោះយ៉ាងណា កងរាជអាវុធហត្ថ នឹងបន្តធ្វើការស្រាវជ្រាវរកការពិត ដើម្បីបញ្ជាក់អំពីភាពត្រូវត្រឹម ក្នុងការត្រួតពិនិត្យលើបុគ្គលនៃកងរាជអាវុធហត្ថគ្រប់រូប ដែលកំពុងស្ថិតនៅក្នុងជួរ។ យើងខ្ញុំនឹងប្រកាសព័ត៌មានជូនជ្រាប៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×